សមត្ថកិច្ច​បញ្ឈប់​ពិធីការ​កូនក្រមុំ​ខ្មែរ​ជាមួយ​ជនជាតិ​ចិន​មួយគូ​ព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​

482
ចែករម្លែក
  • 22
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍​បាន​ចុះ​បញ្ឈប់​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍​រវាង​កូន​កំ​ឡោះ​ជា​ជនជាតិ​ចិន​និង​កូនក្រមុំ​ជនជាតិខ្មែរ​ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាមផ្លូវ​ច្បាប់​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​កន្ទួត​ឃុំ​កន្ទួតស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩​មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យដឹងថា អាពាហ៍ពិពាហ៍​មួយ​ត្រូវបាន​បញ្ឈប់ ព្រោះ​គ្មាន​លិខិតអនុញ្ញាត​តាមផ្លូវ​ច្បាប់​។ ក្នុងករណីនេះ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​អន្តោប្រវេសន៍​ខេត្ត​/​ស្រុក និង​នគរបាល​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​លោក​មេឃុំ​កន្ទួត ចុះ​ត្រួតពិនិត្យ និង​សាកសួរ​ជនជាតិ​ចិន​ឈ្មោះ ZENG YOUXI ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភូមិ​សហភាព​រុស្សី សង្កាត់​ចោមចៅ ខ​ណ្ខ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​បាន​បន្តថា​ជនជាតិ​ចិន​ម្នាក់នេះ​មក​រៀបការ​ជាមួយ​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ហ៊ិ​ន លី​ណា អាយុ​២៦​ឆ្នាំ ដែល​រស់នៅ​ភូមិ​កន្ទួត គ្មាន​លិខិតអនុញ្ញាត​។​ត្រូវបាន​នាំមក​ប៉ុស្តិ៍​រដ្ឋបាល ដោយ​បញ្ឈប់​ការរៀប​ការ និង​ធ្វើ​កិច្ចសន្យា​កំណត់ឱ្យ​សា​ម៉ី​ខ្លួន​ទាំងពីរ បំពេញបែបបទ​តាមច្បាប់ គ្រប់គ្រាន់​ជាមុនសិន ទើប​អាច​រៀបការ​បាន​៕S/​