សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​ករណី​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ​នៅ​ខេត្តសៀមរាប​

1261
ចែករម្លែក
  • 560
    Shares

​(​សៀមរាប​)៖​ករណី​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ​នៅ​ខេត្តសៀមរាប​បំប៉ោង​ព័ត៌មាន​បង្ក​ភាពចលាចល​សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​។​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក​ទិ​ត្យ​ណា​រ៉ុង​បាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃទី​២២​ខែកក្កដា​នេះ​ថា​ករណី​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ បំប៉ោង​ព័ត៌មាន​បង្ក​ភាពចលាចល​នៅ​ខេត្តសៀមរាប​សមត្ថកិច្ច​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​បន្ទាប់ពី​ឃាត់ខ្លួន​យុវជន​ម្នាក់​យកមក​សួរនាំ នៅ​ស្នងការ​ខេត្ត​រួចមក​។​

​លោកស្នងការ​បានបញ្ជាក់​ទៀតថា ម្ចាស់ Facebook ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​មានឈ្មោះ ផាវ សុ​ជុំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកបំរើ​លើ​យន្តហោះ (​អូ​តេស​) របស់​ក្រុមហ៊ុន​ស្កា​យ​អង្គរ​អ៊ែរ​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ និង​ឈ្មោះ ពន្លឺ លា​ភា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកបំរើ​លើ​យន្តហោះ (​អូ​តេស​) ក្រុមហ៊ុន​ស្កា​យ​អង្គរ​អ៊ែរ​ឡាញ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​គួរបញ្ជាក់​ថា​ថា ហេតុការណ៍​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង នៅពេល​យុវជន​ម្នាក់ ដែលមាន​គណនេយ្យ Facebook ឈ្មោះ “Bondet Panha Vatanak​ៗ​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ និង​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​”Aircraft come to completely stop and safe landed at siem reap”​ដែល​នាំ​ឲ្យ​មានការ​បំពុល​នូវ​ព័ត៌មាន​មិន​ពិត​នេះ​។​ឆ្លើយ​បត​នឹង​ព័ត៌មាន​ដែល​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​យល់ច្រឡំ​យ៉ាងខ្លាំង ដែលថា មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នោះ មន្ត្រីជាន់ខ្ពស់​អាកាសច​រណ៍​ស៊ីវិល​កម្ពុជា បាន​ចេញមក​ទាត់ចោល​នូវ​ព័ត៌មាន​មិន​ពិត​នេះ និង​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​យល់ច្រឡំ​ឲ្យ​សោះ គឺ​គ្មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដូច​ការលើកឡើង​ក្នុង Facebook ឡើយ​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន អាកាសចរណ៍​ស៊ីវិល​កម្ពុជា លោក ស៊ីន ចាន់​សិរី​វត្ថា បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា​នេះ​ថា ព័ត៌មាន​ដែលថា មានការ​ធ្លាក់​យន្តហោះ​នៅ​ខេត្ត​សៀម គឺជា​ព័ត៌មាន​មិន​ពិត​”It was faked news and untrue sources”​។​
​ភ្លាមៗ​បន្ទាប់ពី​យុវជន​នោះ បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ អ្នកយកព័ត៌មាន​អង្គភាព Fresh News ធ្វើការ​ទំនាក់ទំនង​តាម Facebook ដោយបាន​សាកសួរ​ជាមួយ​យុវជន​ឈ្មោះ​”BondetPanhaVatanak”​ដោយផ្ទាល់​ហើយ​រូបគេ​និយាយថា​ខ្លួន​ធ្វើការ​នៅ​ក្រុមហ៊ុន​អាស​ចរណ៍ និង​ទទួលបាន​រូបភាព​ធ្លាក់​យន្តហោះ​នេះ ពី​មិត្តភក្តិ ហើយក៏​បង្ហោះ​រូបនោះ​លេង​ក្នុង Facebook ដោយ​រូបភាព​នោះ​ជា​រូបភាព​ចាស់ មិនមែន​កើតឡើង​នៅ​ប្រទេស​កម្ពុជា​នោះទេ​៕S/​ដោយ​៖​ហូ​សាន់​

តាមពិតរូបធ្លាក់យន្តហោះនេះនៅឥណ្ឌូនេស៊ីតែបែរជាយកមកបង្ហោះផ្សាយខុសការពិត

 

​សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​ករណី​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ​នៅ​ខេត្តសៀមរាប(រូប៖វបសាយ)