សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​អ្នក​សេព​គ្រឿងញៀន​ចំនួន​១០​នាក់ នៅ​សង្កាត់​ទួល​សង្កែ​១

1482
ចែករម្លែក
  • 16
    Shares

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: សមត្ថកិច្ច​ខណ្ឌឫស្សីកែវ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ ដែល​ពពាក់ពពូន​គ្នា​ប្រើប្រាស់​គ្រឿងញៀន កាល​ល្ងាច​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ ក្រោយពី​បើក​ការស្រាវជ្រាវ​កំលាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ត្រង់ចំណុច ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។​

​លោក ម៉ៅ ចាន់​ថុ​ន នាយផ្នែក​បង្ក្រាប​គ្រឿងញៀន​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា លទ្ធផល​ក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ ក​ម្លាំ​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ស្រី​៣​នាក់​រួមមាន​៖
១/​ឈ្មោះ ខន ស៊ីណា ភេទ​ប្រស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ (​ជួញដូរ​)​។ ២/​ឈ្មោះ ខុន លុយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​ប្រើប្រាស់​)​។ ៣/​ឈ្មោះ កែវ សុខុម ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ប្រើប្រាស់​)​។ ៤/​ឈ្មោះ ស្វាយ ម៉ៅ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ប្រើប្រាស់​)​។ ៥/​ឈ្មោះ ឃៀង គុយ​ជី​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​ប្រើប្រាស់​)៦/​ឈ្មោះ គឺ​ម សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ប្រើប្រាស់​)​។ ៧/​ឈ្មោះ ហុង មាស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ប្រើប្រាស់​)​។​៨/​ឈ្មោះ យៀ ធីប ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ប្រើប្រាស់​)​។ ៩/​ឈ្មោះ ជា ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ប្រើប្រាស់​)​។ ១០/​ឈ្មោះ សា លីម​អា​រី​យ៉ា ភេទ​ស្រី អាយុ​១៧​ឆ្នាំ (​ប្រើប្រាស់​)​។​

​នាយផ្នែក​រូបនេះ​បន្តថា ចំណែក​វត្ថុតាង​ដែល​ដកហូត​មាន ១.​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៧​កញ្ចប់​។ ២.​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​ចំពោះមុខ​ក​ម្លាំ​ជំនាញ​ខណ្ឌ​ប៉ុស្ដិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​៕