សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់អង្រែលើ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួម​ថ្នាំញៀន​បានជា​បន្តបន្ទាប់​

393
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញៈ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ បានធ្វើការ​ល្បាត​ភូមិសាស្ត្រ​ក្នុង​មូលដ្ឋាន​ពួន ស្ទាក់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ បានជា​បន្តបន្ទាប់​រួម​នឹង​ថ្នាំញៀន​១០​កញ្ចប់​។ ហេតុការណ៍​នេះ បាន​កើ​ឡើង​កាល​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩ ស្ថិតនៅ ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​គឺ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ចាក់អង្រែលើ​បានធ្វើកា​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ដើម្បី​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​មានឈ្មោះ និ​ន ស្រី​និ​ច​ហៅ តី ភេទ​ស្រី អាយុ ២៣​ជនជាតិខ្មែរ មុខរបរ បុគ្គលិក​អាហារ​ដ្ឋា​ន​កំពត ស្នាក់នៅ​ក្នុង​ហាង​អាហា​រដ្ឋា​ន​កំពត ផ្លូវជាតិ​លេខ​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌ មានជ័យ ខណៈពេលដែល​ជនសង្ស័យ កំពុង​ឈរ​ម្នាក់ឯង (​នៅ​ចំណុច​ខាងលើ​) ដោយមាន​ការសង្ស័យ​ក៏​សមត្ថកិច្ច​បាន​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៤​កញ្ចប់​ថង់​តូច​នៅក្នុង​ហោប៉ៅ​អាវ​ខាងស្តាំ ក៍បាន​ឃាត់ខ្លួន​យកមក​សាកសួរ​នៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​។

​ក្រោយមក​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ការ​ល្បាត​ទៀត​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ទៀត មានឈ្មោះ ឡេ ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅ​ផ្ទះជួល ផ្លូវលំ សង្កាត់ ជើងឯក ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ខណៈពេលដែល​ជនសង្ស័យ​កំពុង​ឈរ​ម្នាក់ឯង​នៅ​ចំណុច​ខាងលើ​ដោយមាន​ការសង្ស័យ​ក៏បាន​ឃាត់​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៦​កញ្ចប់ ដាក់​នៅក្នុង​មួក​កាតឹប ព​ណ៍ស ក្បែរ​ខ្លួន​ជនសង្ស័យ ក៍បាន​ឃាត់ខ្លួន​យកមក​សាកសួរ​តែម្ដង​។ វត្ថុតាង​ដកហូត​បាន​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​សរុប​ចំនួន​១០​កញ្ចប់​១​កញ្ចប់​ធំ និង​មួក​កាតឹប ពណ៍​ស​ចំនួន​០១​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​រួម​វត្ថុតាង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​ទៅតាម​នីតិវិធី​៕ ល​