សមត្ថកិច្ច​ប្រាប់​ឱ្យ​កន្លែង​វេរ​លុយ​ទូទាំង​ខេត្ត​ បិទ​រូប​មុខសញ្ញា​ចោរលួច​លុយ​បីនាក់​

500
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​យោងតាម​សេចក្តីសម្រេច​របស់លោក​ស្នងការ​ខេត្តបាត់ដំបង​បានដាក់​បទបញ្ជា​ឱ្យ​គ្រប់អធិការ ក្រុង និង ស្រុក ទាំង​១៤ ត្រូវយក រូបថតរាប់សិបសន្លឹក ដែលមានរូបជនសង្ស័យចំនួន ៣ នាក់​(​ស្រី​ម្នាក់​)​ទៅ​បិទ​នៅ​គ្រប់កន្លែង​វេរ​លុយ​គ្រប់​ក្រុមហ៊ុន​ ដោយ​​ក្នុងនោះភ្ជាប់ជាមួយនូវលេខទូរស័ព្ទ សមត្ថកិច្ចផង​ដើម្បីឱ្យអាជីវករ និងប្រជាពលរដ្ឋបានស្គាល់មុខក្រុមជនសង្ស័យ ទាំងនោះ​ងាយស្រូលចូលរួមសហការ ទប់ស្កាត់ និងផ្ដល់ដំណឹងដល់សមត្ថកិច្ច ជួយអន្តរាគមន៍នៅពេលប្រទះភិនភាគ នៃ មុខសញ្ញា​ទាំងនេះ ។​

​លោកឧ​ត្ត​ម​សេនីយ៍​ត្រី​ជេតវណ្ណ​នី​ ស្នងការរង​ខេត្ត​បានឱ្យដឹង​នៅ​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​ថា​នេះ​ជាបទបញ្ជារបស់លោកស្នងការ​នគរបាលខេត្ត ដែលជំរុញ​ឱ្យ​លោកអធិការក្រុង និង​ស្រុក​ទាំងអស់ត្រូវមានវិធានការបែបនេះ ។

​រូបថត​ជនសង្ស័យ​ទាំងបី​ត្រូវគេ ត្រូវផ្ដិតរូបភាពដោយមានភ្ជាប់ជាមួយនូវលេខ ទូរស័ព្ទ របស់សមត្ថកិច្ចជាច្រើនខ្សែ​ផង​ហើយ​យកទៅបិទ​នៅតាមទីផ្សារ ទីប្រជុំជន​និង​នៅ តាមទីតាំង​« វេរ​លុយ​»​នានា​ដើម្បីឱ្យ​មហាជន បានស្គាល់មុខ ក្រុម​ជន​ទាំងនេះ ។

​លោកស្នងការរង​ខេត្ត​បានបញ្ជាក់ ថា​ផែនការ​នេះ គឺក្នុងគោលបំណង ដើម្បីសុំឱ្យ​ប្រជាពលរដ្ឋចូលរួមជួយ ទប់ស្កាត់ ឬ ជួយផ្ដល់ព័ត៌មានភ្លាមៗដល់សមត្ថកិច្ច​នៅ ពេលឃើញ មុខ​សញ្ញាជនសង្ស័យ ទាំង ៣ នាក់ ដូចមានរូបភាព​ស្រាប់​ដើម្បី កម្លាំងសមត្ថកិច្ចចុះ អន្តរាគមន៏និង បង្ក្រាបទាន់ពេលវេលា ៕S/Ha

​រូប​ថ​តៈ​សមត្ថកិច្ច​គ្រប់​ស្រុក​ក្រុង​យក​រូបថត​ជនសង្ស័យ​ទៅ​បិទ​នៅ​កន្លែង​វេរ​លុយ​រូបថត​ចោរ​ថត​បាន​ពី​កា​មា​រ៉ា​