សមត្ថកិច្ច​ប្រើ​គ្រឿងចក្រកិន​កម្ទេចចោល​លើក​ទី​៣​បំពង់​ស៊ី​ម៉ាំង​កែច្នៃ​ឭ​ប្រែ​នៗ

386
ចែករម្លែក

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​និង​កម្លាំង​ផ្សេងទៀត​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ត្រួតពិនិត្យ​ទប់ស្កាត់​បង្ក្រាប​និង​ដកហូត​ពី​ក្រុម​ក្មេង​ទំនើង​ដែល​បើកបរ​ម៉ូតូ​ឬ​រថយន្ត​មាន​បំពាក់​បំពង់ផ្សែង​ឬ​ស៊ី​ម៉ាំង​បង្ក​សំឡេង​លាន់ឮ​រំខាន​ឬ​ឭ​ប្រែ​នៗ​ដែល​រំខាន​នៃ​ការរស់នៅ​។​មកទល់​ថ្ងៃទី​៨​ខែកក្កដា​ឆ្នៃ​២០១៩​នេះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​កិនកម្ទេច​ចោល​នូវ​បំពង់​សឺ​ម៉ាំង​ម៉ូតូ​ទាំងនោះ​លើក​ទី​៣​ចំនួន​២៣២​គ្រឿង ។

លោក​វរសេនីយ៍ឯក​សន​គឹម​សួ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​:​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​កែច្នៃ​(​ប្រែ​នៗ​ត្រូវបាន​កម្លាំង​នគរបាល​បាន​បង្ក្រាប​ដកហូត​តាម​ដងផ្លូវ​រយៈពេល​៥​ខែ​មកហើយ​។​ដោយឡែក​អ្នក​បើ​បបរ​ប្រព្រឹត្តល្មើស​សមត្ថកិច្ច​បាន​អប់រំ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខុសច្បាប់​បែប​នោះ​ទៀត​។​

សូម​រំលឹកថា​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រង់​មាត្រា​៦៦​ចែងថា​:​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ត្រូវ​ឃាត់​យានជំនិះ​មិន​ឱ្យធ្វើ​ចរាចរណ៍​ឬ​ឃាំង​ទុក​មិន​លើស​៣​ថ្ងៃ​។​ដើម្បី​ធ្វើការ​ផាកពិន័យ​និង​កែតម្រូវ​លក្ខណៈ​បច្ចេកទេស​ទៅតាម​ករណី​ដែល​អ្នកបើកបរ​ប្រព្រឹត្តល្មើស​និង​បទបញ្ញត្តិ​ចរាចរណ៍​៕S/

​រូបថត​:​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​និង​នាយ​នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្វើ​ពិធី​កិនកម្ទេច​សឺ​មាំ​ុ​ង​ឬ​បំពង់ផ្សែង​ម៉ូតូ ឡាន​បំពាក់​ខុស​បច្ចេកទេស​ឭ​ប្រែ​នៗ​លើក​ទី​៣​ចំនួន​២៣២​គ្រឿង (​រូប​: ប​.​ជ័យ​)​