សមត្ថកិច្ច​ស្រុក​កំពង់ត្រឡាច​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

520

(​កំពង់ឆ្នាំង​)៖ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ចុះបង្ក្រាប​អ្នក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ករណី ដោយ​សម្រេច​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់ រួម​នឹង​វត្ថុតាង​មួយចំនួន​។​ ប្រតិបត្តិ​ការណ៍​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​បន្ទប់​លេខ​១៣ នៃ​ផ្ទះសំណាក់​ឆាយ​ហុង ស្ថិតក្នុង​ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នះ ១ / ឈ្មោះ ម៉ាត់ រ៉ូ​ហ្វា​ត ភេទ ប្រុស ជា​ខ្មែរឥស្លាម អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ច្រាំង​ចំរេះ​​មួយ សង្កាត់​គីឡូម៉ែត្រ​លេខ​ប្រាំបួន ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ២ / ឈ្មោះ មឿ​ន ឌី​ណូ​រ៉ា ភេទ ប្រុស ជា​ជនជាតិខ្មែរ អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​កា​អត​ឃុំ​ពា​នី ស្រុក កំពង់ត្រឡាច​។​
៣ / ឈ្មោះ លិញ ឡេង​ឡា ភេទ ប្រុស ជនជាតិខ្មែរ អាយុ ១៥ ឆ្នាំ រស់​ភូមិ​កា​អត​ឃុំ​ពា​នី ស្រុក កំពង់ត្រឡាច​។ ៤ /​ឈ្មោះ ចៅ ឆេ​ត ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​ប្រាំ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។ និង​៥ / ឈ្មោះ ទូច សុជាតិ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ១៦​ឆ្នាំ រស់ នៅ​ភូមិ​ក្រឡាញ់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​)​ចំនួន ៦ កញ្ចប់​តូច​
​ទូរស័ព្ទដៃ ២​គ្រឿង ខ្សែដៃ លោហៈធាតុ​ពណ៌​លឿង ស មួយ​ខ្សែ និង ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត ។​

​ជនសង្ស័យ​រួម និង វត្ថុតាង ត្រូវបាន​នគរបាល​យុត្តិធម៌​កសាង​សុំ​ណុំ រឿង​តាម​និតិ​វិធី​ច្បាប់​៕L ដោយ​៖​សន សក្តា​