សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឡើង​យ៉ាងគំហុក​

1580
ចែករម្លែក

សមត្ថកិច្ច​ស្រុក​ត្រពាំង​ប្រាសាទ​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ឡើង​យ៉ាងគំហុក (​រូប​៖ គូលែន​)

ឧ​ត្ត​រ​មានជ័យ​៖ ទឹកជំនន់​បាន​ជន់​ឡើង​យ៉ាងគំហុក​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា​ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ភូមិ​ព្រះ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ករណី​ជន់​ជោរ​ដោយ​ទឹកជំនន់​នេះ​កង​រាជ អាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ សហការ​ជាមួយ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​អន្តរាគមន៍​ជួយសង្គ្រោះ ខ្លាច​ទឹកជំនន់​វាយលុក​ធ្ងន់ធ្ងរ​ជាង​នេះ​។​

​លោក វរសេនីយ៍ទោ គង់ ដា​រ៉ា មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ត្រពាំង​ប្រាសាទ បាន​បញ្ជាក់ថា ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ជោគជាំ បានធ្វើអោយ​ទឹក​នៅ​តំបន់​ប៉ែក​ខាងលើ ហូរ​ធ្លាក់​យ៉ាង​ជន់​ជោរ​មក​ប៉ែក​ខាង​ក្រាម ដែល​ធ្វើអោយប៉ះពាល់​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង​។​

​លោក​និយាយថា បើតាម​ជំហាន​ដំបូង​មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៦​ខ្នង បាន​ត្រូវ​លិចលង់​ដោយ​ទឹកជំនន់ ដែល​ស្ថិត​ក្នុងភូមិ​ព្រះ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។​ ក្នុង​ចំនួន​១៦​ខ្នង​ដែល​រងគ្រោះ​នោះ ត្រូវបាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បញ្ជាក់ថា ត្រូវបាន​ជម្លៀស​ពួកគាត់​ចេញពី​កន្លែងកើតហេតុ មក​កន្លែង​មាន​សុវត្ថិភាព ព្រោះថា​ទឹក​កំពុង​ហូរ​យ៉ាងខ្លាំង​។

​ជនរងគ្រោះ​ទាំង​១៦​ខ្នង គឺ​ទី​១​មានឈ្មោះ ឡោះ ហ​សាន់ ភេទ​ប្រុស មាន​សមាជិក​សរុប​០៧​នាក់​,​ទី​០២ ឈ្មោះ សាន សឿន ភេទ​ប្រុស មាន​សមាជិក ០៦​នាក់​,​ទី​០៣ ឈ្មោះ​ស៊ី មិ ភេទ​ស្រី មាន​សមាជិក ០៤​នាក់​, ទី​០៤ ឈ្មោះ​ភោគ វិញ ភេទ​ប្រុស មាន​សមាជិក​០៥​នាក់​, ទី​05 គង់ សុវណ្ណារិទ្ធ ភេទ​ប្រុស មាន​សមាជិក​០៧​នាក់​, ទី​០៦ ស្លេះ ស្រីមុំ ភេទ​ស្រី មាន​សមាជិក​០៥​នាក់​, ទី​០៧ ឈ្មោះ​ពៅ ង៉ែ​ម ភេទ​ប្រុស មាន​សមាជិក​០២​នាក់​, ទី​០៨ ឈ្មោះ​ង៉ែត ធឿន ភេទ​ស្រី មាន​សមាជិក​០៣​នាក់​, ទី​០៩ ឈ្មោះ សាត ចាន់​រឿន ភេទ​ប្រុស មាន​សមាជិក​០៤​នាក់​, ទី​១០ ឈ្មោះ សំ ផន ភេទ​ប្រុស មាន​សមាជិក​០៦​នាក់​, ទី​១១ ឈ្មោះ​ឈន គឹម​សាន ភេទ​ស្រី មាន​សមាជិក​០៦​នាក់​, ទី​១២ ឈ្មោះ សូត ឆេន ភេទ​ប្រុស មាន​សមាជិក ០៤​នាក់​, ទី​១៣ ឈ្មោះ​ទិ​ត្យ សា​ម៉េ​ត ភេទ​ប្រុស មាន​សមាជិក​០៨​នាក់​,​ទី​១៤ ឈ្មោះ​លេង កឹម ភេទ​ប្រុស មាន​សមាជិក​០៤​នាក់​, ទី​១៥ ឈ្មោះ ហេង គឹម​ហួង ភេទ​ស្រី មាន​សមាជិក​០៤​នាក់ និង​ទី​១៦ ឈ្មោះ ទិ​ត គីម ភេទ​ប្រុស មាន​សមាជិក ០៣​នាក់​៕ ដោយ​៖ គូលែន​