សមត្ថកិច្ច​ស្រុក​ឱ​រ៉ា​ល់​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់ ពាក់ព័ន្ធ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​

582
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​សហការ​ជាមួយ​កម្លាំង​ជំនាញ​ឧទ្យាន​ជាតិ​ភ្នំ​ក្រវ៉ា​ញ បាន​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ពាក់ព័ន្ធ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន យែ​ល​ឡូ​ហ្វៀ​ល ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៨​។​

​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ង៉ែត យឹម ភេទ​ប្រុស​អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ប្រចៀវ​បាត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង និង​ឈ្មោះ​វ៉ិ​ត វ៉ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​បាន​លួចលាក់​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដើម្បី​បរបាញ់​សត្វ​។​

​ប្រភព​បន្តថា កម្លាំង​បាន​ដកហូត​អាវុធ​ AK ​មួយ​ដើម​កាត់​ស្វ័យ គ្មាន​បង់​គ្មាន​គ្រាប់ អាគុយ​ចំនួន​០៤ គោយន្ត​តូ​តា​ពណ៌​ក្រហម​មួយគ្រឿង ខ្សែលួស​១១​ដុំ អាំង​ស៊ី​វ៉ា​ទ័​រ​ចំនួន​០២​គ្រឿង​។ ចំពោះ​វត្ថុតាង​និង​ជនសង្ស័យ​ខាងលើ ត្រូវបាន​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ យកមក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕