សមត្ថកិច្ច​ឡោមព័ទ្ធ​បង្ក្រាប​ក្រុម​ជន​ជួញដូ​រគ្រឿងញៀន​នៅ​ស្រុក​បាទី​

981
ចែករម្លែក
សមត្ថកិច្ច​ឡោមព័ទ្ធ​បង្ក្រាប​ក្រុម​ជន​ជួញដូ​គ្រឿងញៀន​នៅ​ស្រុក​បាទី​(រូបក្រុមការងារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ខណៈ​នេះ​នៅ​ស្រុក​បាទី ខេត្តតាកែវ ព្រះរាជអាជ្ញា​ខេត្តតាកែវ​រួមជាមួយសមត្ថកិច្ច​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តតាកែវ​កំពុង​ព័ទ្ធ​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​បាញ់​តដៃ​សមត្ថកិច្ច នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា នេះ ។​
​ប្រភព​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៤​ខែឧសភា​ថា​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​និង​នគរបាល​ខេត្តតាកែវ កំពុង​ឡោមព័ទ្ធ​ក្រុម​ជួញដូរ​គ្រឿងញៀន​មួយក្រុម ដែល​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​។ ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ភូមិ​ក្រាំង​ក្រ​ចាង​ខាងជើង​វត្ត​ពោធិ ឃុំ​ពា​រាម ស្រុក​បាទី ។​ប្រភពពុំបានបញ្ជាក់លំអិតអំពីជនល្មើសទេ។
​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ថ្លែងប្រាប់​ឲ្យ​ដឹងថា ខណៈ​នេះ​សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​ក្រុម​ជនសង្ស័យ នៅឡើយ ៕​សរន​