សមត្ថកិច្ច​អធិការ​ខណ្ឌឫស្សីកែវ នាំ​ឃាតករ​ល្មោភកាម​ទៅធ្វើ​ត្រាប់​នៅ​កន្លែងកើតហេតុ​

824

Posted by Global Pictures on Tuesday, July 25, 2017
ចែករម្លែក

(​ភ្នំពេញ​)៖ ឃាតករ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ ៤​ឆ្នាំ​បានសម្រេច​ហើយ​សម្លាប់ចោល ញាត់​ចូល​ពាង​ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន បាន​ក្រោយ​កើតហេតុ​៣​ម៉ោង រហូតមកដល់​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ ឃាតករ ល្មោភកាម ត្រូវបាន​សមត្ថកិច្ច​ធ​ធិ​ការ​ខណ្ឌឫស្សីកែវ នាំខ្លួន​ទៅធ្វើ​ត្រាប់ និង​ចង្អុលបង្ហាញ កន្លែង​ធ្វើ​សកម្មភាព នៅ​ចំណុច​ផ្ទះ​ចាស់​ទុកចោល​មួយកន្លែង តាមផ្លូវ​ជាតិ​លេខ​៥ ត្រង់ចំណុច ក្រុម​៥ ភូមិ ក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។​

​ជនសង្ស័យ​ក្រោយពី​ចាប់ខ្លួនបាន សារភាព​ជុំវិញ​សកម្មភាព​របស់ខ្លួន​បាន​ប្រព្រឹត្ត ហើយ​នៅ​ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ចង្អុលបង្ហាញ​ធ្វើ​ត្រាប់ ដល់​កន្លែង​ជនសង្ស័យ​បាន​ប្រព្រឹត្ត ៕ ដោយ​: ចាន់តូ​

#