សមត្ថកិច្ច​ឫស្សីកែវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាប់​ពាក់ព័ន្ធ​ថ្នាំញៀន​

1221
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​ខណ្ឌ​ប៉ុស្តិ៍​ស្វាយប៉ាក​ឆ្មក់​ចូល​ផ្ទះ​គ្មាន​លេខ​មួយកន្លែង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​ចំនួន​២​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​១០​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រួមមាន​៖ ១/​ឈ្មោះ ង្វៀង យាំង​ហ្គេ​ក ភេទ​ប្រស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)​។ ២/​ឈ្មោះ ផន ពិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៦០៧ ក្រុម​១០ ភូមិ​លូ សង្កាត់​ស្វាយប៉ាក មុខរបរ​នៅផ្ទះ (​ប្រើប្រាស់​)​។​

​វត្ថុតាង​ដកហូត​មាន ១/​ម្សៅ​ក្រាម​ព៌​ណសរ​ថ្លា​ចំនួន​៣​កញ្ចប់ ។ ២/​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ នៅក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ជំនាញ​ដកហូត​វត្ថុតាង​រួមមាន ១/​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ១​ក​ញ្ចា​ប់​តូច​ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម​ពូថៅ​មួយ​កាំបិតផ្គាក់​មួយ​ដើម​រួម​និង​ឧបករណ៍ប្រើប្រាស​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕