សមត្ថកិច្ច​ឲ្យ​ម្ចាស់​ប្រុងប្រយ័ត្ន ព្រោះ​មុខសញ្ញា​ក្រុម​ចោរលួច​រថយន្ត​តូច​ម៉ាក​កាមរី បង្ក្រាប​មិនទាន់បាន​

928
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​អំពាវនាវ និង​ក្រើនរំលឹក​ឲ្យ​ម្ចាស់​ប្រុងប្រយ័ត្ន​ខ្ពស់ បន្ទាប់ពី​មុខសញ្ញា​ក្រុម​ចោរលួច​សុទ្ធតែ​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី បា​ឡែ​ន​ផ្ទួនៗ នៅ​ខេត្តបន្ទាយមានជ័យ បង្ក្រាប​មិនទាន់បាន​នៅឡើយ​មកទល់ពេលនេះ​។ ការអំពាវនាវ​ដូច្នេះ តាមរយៈ​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន ពិសេស​កាសែត​និង​វេ​ប​សាយ​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៨​។​

​លោក​វរៈសេនីយ៍ ខែម សោ​ភ័​ណ្ឌ នាយការិយាល័យ​នគរ​បាន​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ និយាយថា មានមុខ​សញ្ញា​ចាស់​១​ក្រុម​មាន​គ្នាច្រើន ប្រើ​រថយន្ត​ជា​មធ្យោបាយ​ដឹក​បក្ខ​ពួកវា ទៅ​ទម្លាក់​ចុះ​តាម​គោលដៅ​បណ្តោយ​ផ្លូវជាតិ ផ្លូវ​ខេត្ត ហើយ​បើ​មើលឃើញ​មាន​រថយន្ត​តូច​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន​ឬ​រថយន្ត​តូច រថយន្ត​២​បាំង​ឬក៏​រថយន្ត​អី​ក៏ដោយ ពួកគេ​នឹង​ចូល​លបលួច​នៅ​ចាប់​ពា់​កណ្តាល​អា​ធ្រា​ត្រ​ដល់​ទៀបភ្លឺ​។ មុខសញ្ញា​មួយក្រុម​នេះ​បាន​លួច​រថយន្ត​ចំនួន​៣​គ្រឿង នៅ​ខេត្តបន្ទាយមានជ័យ និង​ក៏​លួច​នៅ​ខេត្ត​ដទៃទៀត​បាន​មួយចំនួន​ដែរ តែ​ប​ង្ល្រា​ប​មិនទាន់បាន​ដូចគ្នា​។ ហេតុនេះ សមត្ថកិច្ច​សូមអោយ​បងប្អូន​ម្ចាស់​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស ចៀសវាង​បាត់បង់​ខូចខាត​។ ក្នុងនោះ ក៏​សូម​បងប្អូន​ប្រញាប់​សហការ​រាយការណ៍​ប​ន្ទា​ន់​មក​នគរបាល បើ​មានមុខ​សញ្ញា​ចោរលួច​ឡាន​ក្រុម​មាន​អាជីព​នោះ ដើម្បី​សមត្ថកិច្ច​រាយ​បណ្តាក់ ស្ទាក់​បណ្តេញ​បង្ក្រាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹង​ដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​បានដាក់​បញ្ជា​តឹងរឹង​ណាស់​ក្នុង​រឿងនេះ ដើម្បី​ឲ្យ​កម្លាំង​លោក​ឈ្មុសឈ្មុល​ស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាប​មុខសញ្ញា​នេះ​។ លោក​បន្ត បើ​យោងតាម​ការពិនិត្យ​កា​មី​រ៉ា​សុវត្ថិភាព គឺ​ក្រុមចោរ​ទាំងនោះ​មាន​គ្នាច្រើន​នាក់ ហើយ​បាន​ជិះ​រថយន្ត​ម៉ាក់​តូយ៉ូតា​ឡុ​ច​ហ្សឺ​ស ជា​មធ្យោបាយ ក្នុងការ​លួច​រថយន្ត​។

​ពោលគឺ​លួចបាន​៣​គ្រឿង​ហើយ ទី​១-​កាលពី​ថ្ងៃទី ១៥​ខែសីហា​ឆ្នាំ​២០១៨​ចន្លោះ​ម៉ោង ១​រំលង​អា​ធ្រា​ត្រ​ដល់​ម៉ោង​៨:៣០​នាទី​ទៀបភ្លឺ ចំណុច​មុខ​វិមាន​រៀម ក្នុងភូមិ​/​សង្កាត់​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លួ​​ច​រថយន្ត ១​គ្រឿង ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស សេរី ២០០២ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​2A-5396 ជា​របស់​ជនរងគ្រោះ​ឈ្មោះ ថាប់ ផា​វិ​ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក មក​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ សង្កាត់​កើតហេតុ​។ ទី​២-​កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១១:៣៦​នាទី​យប់ នាទី លួច រថយន្ត​១​គ្រឿង ម៉ាក​កា​មា​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-5154 លេខ​តួ​4T1BE32K22U050366 នៅ​ចំណុច​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​ម្ចាស់​ឈ្មោះ មឿង ស៊ី​ម៉ុ​ល ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ និង​ទី​៣- កាលពី​យប់​ថ្ងៃទី​១៦.​កក្កដា​២០១៨ ចោរ​បាន​កាត់​របង​ផ្ទះ​ចូលមក​លួច​ឡាន​តូយ៉ូតា​កាមរី​បា​ឡែ​ន​ស៊េរី​ឆ្នាំ​២០០៣ ពាក់​ស្លាក លេខ​២X៣៩៤៨ ពណ៍​ទឹក មាស ។ របស់​ឈ្មោះ ម៉ក់ ការេ​ន ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​នៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែល​យកមក​លាង នៅ​កន្លែង​របស់​ឈ្មោះ អឹង​សំអាត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ខាងលើ​៕ ល​