សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន ឃាត់ខ្លួនថៃ២នាក់ ​និងគ្រឿងញៀនជិត៨គីឡូក្រាម​

239
ចែករម្លែក

ដោយ:ឆាយានាថ/ឧត្តរមានជ័យ ៖ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ កម្លាំង​ជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) សហការជាមួយ​កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបង្ក្រាបករណី​ជួញដូរគ្រឿងញៀនឆ្លងដែនមួយ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និង គ្រឿងញៀនជិត៨គីឡូក្រាម ។

ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក ឃុំកូនក្រៀល ក្រុងសំរោងខេត្ត ឧត្ដរមានជ័យ ។

សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បញ្ជាក់នៅថ្ងៃទី១១ ខែធ្នូ នេះ ថា ជនសង្ស័យឈ្មោះ ប្រាក់ ស៊ុប ជនជាតិថៃ និង ឈ្មោះ ណាត ថាភុន អាយុ៤២ឆ្នាំ ។

សមត្ថកិច្ច ចាប់យកវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្តមួយគ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿងបន្តទៅតុលាការតាមនីតិវិធី ៕B/Ha