សមត្ថកិច្ច សម្រេច​បញ្ជូន​អ្នក​បើកឡាន​បុក​និស្សិតស្រី​បណ្តាល​ឲ្យ​ស្លាប់ទៅ​តុលាការ

345
ចែករម្លែក
  • 207
    Shares

ដោយៈ​ឆាយា​នាថ /​ភ្នំពេញៈ​ ក្រោយ​ការបញ្ចប់ការសាកសួរ​កាលពី​ព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ នេះ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ សម្រេច បញ្ជូន យិន ម៉ា​ណា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ការតាមច្បាប់ ករណីបើករថយន្តទំនើបរ៉ែ​ង រ៉ូ​វ័រ (RANGE ROVER ) ស្លាក លេខ 2AF-7777 បុក និស្សិតស្រី ឌុំ រី​ដា បណ្តាល​ឲ្យ​ស្លាប់យ៉ាង អាណោចអាធ័ម ។

​ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ បញ្ជាក់ថា នារីយិន ម៉ា​ណា អាចជាប់ ចោទបទល្មើសបើកបរធ្វេសប្រហែស បណ្ដាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ។​

​ព័ត៌មាន​លំអិត​នឹង​ជូន​នៅពេល​ក្រោយ​៕​សរន​/Ha