សមត្ថ​កិច្ចគួរ​ពិ​និ​ត្យ​មើល​កន្លែង​ផលិត​ដាវ កាំបិត​ គ្រប់​ប្រភេទ​ផង ​តើ​មានច្បាប់​ឬទេ​?

283
ចែករម្លែក
កន្លែង​ដាក់តាំង​លក់​កាំបិត ដាវ ​យាង​ចំហ

ដោយៈ​គ្រញូង​:​បាត់ដំបងៈ​ សិប្បកម្មដែកផលិត​ជា​ដាវ​វែង​ខ្លី​និង​កាំបិត​គ្រប់​ប្រភេទ​និង​កន្លែង​ដាក់តាំង​លក់​ផលិតផល​ទាំងនេះ​ គួរតែ​សមត្ថកិច្ច​ចុះទៅពិនិត្យ​មើល​តើ​មានច្បាប់​ត្រឹមត្រូវ​ឬទេ?​ ដោយ​ ផលិតផល​ទាំងនេះ​ត្រូវ​ក្មេង​ទំនើង​មួយចំនួន​ទិ​ញ​យកទៅ​កាប់​ចាក់​គ្នា​ដើម្បី​ដោះស្រាយ​គំនុំ​ចាស់​របស់​ពួកគេ​។​

ប្រភពព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​កាលពីថ្មីនេះបាន​បញ្ជាក់ថា​ សិប្បកម្ម​ផ​លិ​ត​ដាវ​វែង ខ្លី កាំបិតផ្គាក់​ដ៏​ធំ​មួយ ដែលផលិត​ដោយ​បងប្អូនខ្មែរអ៊ិស្លាមមួយចំនួន​។

សិប្បកម្ម​ផលិត​ដាវ កាំបិត​ពូថៅ​មាន​រាងរៅ​មិន​ចាញ់ដាវ​សា​ម៉ូ​រ៉ៃ ដាវ​វែង​ខ្លី​ដែល​នាំចូល​ពី​បរទេស​ទេ​ គឺអាច​ប្រកួតប្រជែងជាមួយនឹងសម្ភារដូចគ្នាដែលនាំចូលពី បរទេស និងតម្លៃនៅលើទីផ្សារវិញ ក៏ថ្លៃ​គ្រាន់បើ​ដែរ​។​

ប្រភព​ដដែល​បាន​បន្ត​ថា បើ​គេ​ក្រឡេកមើល​កន្លែង​លក់​អាវុធ​ធ្វើ​អំពី​ដាវ កាំបិត ពូថៅ​និង​សម្ភា​រធ្វើពី​ដែក​គ្រប់មុខ​នៅ​កែង​ផ្លូវ​ទៅ​ភូមិ​ចិន ​សង្កាត់​ព្រែក​ព្រះស្តេច ​ក្រុងបាត់ដំបង​នឹង​ឃើញ​មាន​តាំង​លក់​យាង​អនា​ធិ​បតេយ្យ​ដោយ​ចំហ​ ​គ្មាន​បិទបាំង​អ្វី​ទេ​ បើ​ចង់បាន​អាវុធ​វែង ខ្លី របៀប​ដាវ​សា​ម៉ូ​រ៉ៃ​ក៏មាន​ ហើយ​ក្មេង​ទំនើង​
​អាច​ទិញ​ប្រើ​ដោយ​សេរី​។​កាំបិត ដាវ​ទាំងនេះ​គេ​តែង​ឃើញ​សមត្ថកិច្ច​ចាប់បាន​ពេលដែល​ពួកក្មេង​ទំនើង​ឬ​បងធំ​បងបងតូច​បបួលគ្នា​ ឬ​ដេញ​
​កាប់​គ្នា​តាម​ដងផ្លូវ​។​

ប្រជាពលរដ្ឋ​សំណូមពរ​សុំឱ្យ​លោក​ចៅ​ហ្វា​យក្រុង ចៅសង្កាត់​ ពិនិត្យមើល​ផង ​កុំឲ្យអ្នកលក់​កាំ​បិត ដាវ​ ដាក់លក់​យាង​អនា​ធិ​បតេយ្យ​ពេក ​ហើយ​ដល់ពេល​មាន​បញ្ហា​ទើប​ទប់ស្កាត់​ វា​ហួសពេល​ហើយ​៕Ha