សមយុទ្ធ​យោធា​ថ្មី​របស់​កងទ័ពជើងទឹក​អាមេរិក​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ចំពេល​ភាព​តានតឹង​ក្នុង​តំបន់​កើនឡើង​

805
ចែករម្លែក

កងទ័ពជើងទឹកអាមេរិកនឹងធ្វើសមយុទ្ធ នៅខែនេះ ដែលខ្លួននិយាយថាដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍តាមឈូងសមុទ្រពែក្សនិងសមុទ្រក្រហម ស្របពេលដែល អ៊ីរ៉ង់គំរាមរារាំងការដឹកជញ្ជូនទំនិញផេ្សងៗតាមផ្លូវសមុទ្រដ៏សំខាន់ទាំងនេះ ។

លោក Scott A. Stearney មេបញ្ជាការកងទ័ពជើងទឹកអាមេរិក បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា​ ​នៅទីក្រុងម៉ាណាម៉ា​ ប្រទេសបារ៉ែនថា សមយុទ្ធ ដែលចូលរួមដោយសម្ពន្ធមិត្តក្នុងតំបន់និងពិភពលោកនេះបង្ហាញថា​ សហរដ្ឋអាមេរិកនិងដៃគូរបស់យើងត្រៀមខ្លួនដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍និងសេរីភាពនៃការធ្វើពាណិជ្ជកម្មកាត់តាមសមុទ្រនៅគ្រប់ទីកន្លែង ដែលច្បាប់អន្ដរជាតិអនុញ្ញាត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានBloomberg កាលពីថ្ងៃអាទិត្យទី៩កញ្ញា។

មេបញ្ជាការកងទ័ពជើងទឹកអាមេរិកនេះ បាននិយាយថា ” សម្ពន្ធមិត្តអាមេរិកចាំបាច់ត្រូវត្រៀមខ្លួនដើម្បីដោះស្រាយរាល់អ្វីដែលគំរាមកំហែងដល់ផលប្រយោជន៍របស់យើងឬ នាវារបស់យើង(សហរដ្ឋអាមេរិក) ដោយបានបន្ថែមថា សកម្មភាពរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែក្សនិងសមុទ្រក្រហមគឺកំពុងបង្ក អស្ថិរភាព ” ៕ដោយ៖សុខា/sn

នាវាចម្បាំង Mahan របស់អាមេរិក