សមយុទ្ធ​យោធា​ពស់វែក​មាស​ចាប់ផ្តើម​នៅ​ថៃ​

459
ចែករម្លែក

​សមយុទ្ធ​មួយ​ក្នុងចំណោម​សមយុទ្ធ​យោធា​ពហុ​ជាតិ​ដែល​ធំ​ជា​គេ​បំផុត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​សមយុទ្ធ​Cobra Gold (​ពស់វែក​មាស​)​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​​នៅក្នុង​ខេត្ត​Phitsanulok​ប្រទេស​ថៃ ដោយ​មាន​ការចូលរួម​ពី​ទាហាន​ជិត​១០.០០០​នាក់​និង​ពី​ប្រទេស​ចំនួន​២៩​ប្រទេស​។​

​សមយុទ្ធ ដែល​ធ្វើ​រហូត​ដល់​ទី​២២​ខែ​កុម្ភៈ​នេះ ដើម្បី​បង្កើន​ការធ្វើ​អន្តរ​ប្រតិបត្តិ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងឡាយ​ដែល​ចូលរួម​និង​ដោះស្រាយ​ការគំរាមកំហែង​​ផ្នែក​សន្តិសុខ​និង​គ្រោះមហន្តរាយ​ជាតិ​។​

​ថៃ​និង​សហរដ្ឋអាមេរិក ដែលជា​អ្នក​រៀបចំ​ធ្វើ​សមយុទ្ធ​ពហុ​ជាតិ ដែល​រួម​ទាំង​សិង្ហ​បុរី ជប៉ុន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និង ម៉ាឡេស៊ី កំពុង​ចូលរួម​ក្នុងការ​ធ្វើ​សមយុទ្ធ​ពេញលេញ​ ខណៈ​ដែល​ចិន​និង​ឥណ្ឌា​ចូលរួម​ក្នុង​វិសាលភាព​ដែល​មានកំណត់​។​

​សមយុទ្ធ​ឆ្នាំនេះ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ ហើយ​វា​នេះ ផ្តោត​លើ​ការហ្វឹកហាត់​អំពី​ការផ្តល់​ជំនួយ​មនុស្សធម៌​និង​ការ​ជំនួយ​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះមហន្តរាយ​។

​ចិន​និង​ឥណ្ឌា​នឹងចូលរួម​នៅក្នុង​សមយុទ្ធ​ផ្តល់​ជំនួយ​មនុស្សធម៌​។​

​សហរដ្ឋអាមេរិក​បាន​បញ្ជូន​ទាហាន​៤.៥០០​នាក់​នៅ​ឆ្នាំ​នេះ​។ ជប៉ុន​បាន​បញ្ជូន​ទាហាន​ជិត​១៧០​នាក់​និង​យន្តហោះ​ដឹកជញ្ជូន​C-130 ចំនួន​មួយ​គ្រឿង​។

​សមយុទ្ធ​ពស់វែក​មាស​នៅ​ឆ្នាំ​នេះ គឺជា​សមយុទ្ធ​លើក​ទី​៣៨៕ដោយ៖សុខា/sn

​​សមយុទ្ធ​ហុ​ជាតិ​នេះ​មាន​ការចូលរួម​ពី​ទាហាន​ជិត​១០.០០០​នាក់​និង​ពី​ប្រទេស​ចំនួន​២៩​ប្រទេស​