សមយុទ្ធ​យោធា​អាមេរិក​-​កូរ៉េខាងត្បូង​ចាប់ផ្តើម​នៅ​ថ្ងៃ​១​មេសា​

1053
ចែករម្លែក

​ក្នុងពេល​មាន​កិច្ច​ការទូត​ដ៏៏​សំខាន់​ជាមួយ​កូរ៉េខាងជើង មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៩​មីនា​ថា សមយុទ្ធ​ប្រចាំឆ្នាំ​រវាង​​អាមេរិក​និង​កូរ៉េខាងត្បូង​នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​០១​មេសា​ក្រោយពី​ត្រូវបាន​ពន្យារពេល​ដោយសារ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​នៅ​​កូរ៉េខាងត្បូង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ មន្ទីរ​បញ្ច​កោណ​បាន​និយាយថា​រដ្ឋមន្ត្រី​ការពារជាតិ​លោក​ជី​ម ម៉ា​ទី​ស​និង​សម​ភាគី​កូរ៉េខាងត្បូង សុង ​យ៉ាំង​មូ បាន​ព្រមព្រៀងគ្នា​ថា​នឹង​បន្តធ្វើ​លំ​ហាត់​យោធា​Foal Eagle និង Key Resolve​ក្នុង​កំរិត​ដូច​បណ្តា​ឆ្នាំមុនៗ​។​កូរ៉េខាងជើង​​ក៏​ត្រូវបាន​ជូនដំណឹង​អំពី​សមយុទ្ធ​នេះដែរ​៕​ដោយ​៖​វាសនា​

​ទាហាន​អាមេរិក​និង​កូរ៉េខាងត្បូង​ក្នុង​សមយុទ្ធ​Foal Eagle កាលពី​ឆ្នាំ​២០១៥