សមយុទ្ធ​យោធា​អាមេរិក-ហ្វីលីពីន ត្រូវ​បាន​ចូលរួម​ដោយ​សម្ព័ន្ធមិត្ត ជប៉ុន និង អូស្ត្រាលី​

1016
ចែករម្លែក

កងទ័ពអូស្ត្រាលីនិងកងទ័ពជប៉ុនកំពុងចូលរួមសមយុទ្ធយោធាអាមេរិក-ហ្វីលីពីន ប្រចាំឆ្នាំជាលើកទី២ដោយមានទាហានរាប់ពាន់នាក់ខណៈដែលការធ្វើសមយុទ្ធរយៈពេល២សប្តាហ៍នេះឆ្ពោះទៅរកការធ្វើសមយុទ្ធទ្រង់ទ្រាយធំពហុភាគី។

ហ្វីលីពីននិងសហរដ្ឋអាមេរិក ដែលបានធ្វើសមយុទ្ធរួមជាង៣០លើកមកនេះ បានកំពុងធ្វើសមយុទ្ធ”ស្មាកៀកស្មា”ទ្វេភាគីដើម្បីសាកល្បងការត្រៀមខ្លួនរបស់កងទ័ពដើម្បីឆ្លើយតបចំពោះការគំរាមកំហែងនានាដែលរួមមាន គ្រោះមហន្តរាយធម្មជាតិ និង ការវាយប្រហាររបស់ក្រុមជនសកម្មប្រយុទ្ធជ្រុលនិយម។

ស្ថានទូតអាមេរិកនៅទីក្រុងម៉ានីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី១៩មេសាថាប្រទេសអូស្ត្រាលីនិងជប៉ុនដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដែលមានភាពជាដៃ គូយុទ្ធសាស្រ្តជាមួយហ្វីលីពីននោះ នឹងត្រូវបានដាក់បញ្ចូលជាថ្មីទៅ ក្នុងសមយុទ្ធទាំងនេះ នៅទីតាំងជាច្រើន នៅលើកោះធំ Luzon របស់ហ្វីលីពីន ចាប់ផ្តើមពី ថ្ងៃទី៧ ខែឧសភា។

ប្រទេសអង់គ្លេសក៏ត្រូវបានអញ្ជើញឱ្យធ្វើសង្កេតការណ៍ផងដែរដើម្បីចូលរួមកាត់បន្ថយការរងគ្រោះក្រោយពីមានគ្រោះមហន្តរាយ។

ពួកគេនឹងផ្តោតលើការការពារទៅវិញទៅមក ការប្រឆាំងភេរវកម្ម ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះមហន្តរាយ ដែលអាចផ្តល់ជំនួយផងដែរ ក្នុងករណីមានវិបត្តិ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាពសាធារណៈ។

អ្នកនាំពាក្យកងទ័ពហ្វីលីពីន លោក Liezl Vidallon បាននិយាយថា ប្រទេសទាំង៤នេះ នឹងធ្វើការផ្លាស់ប្តូរ និង ចែករំលែកព័ត៌មាន និងធ្វើការហ្វឹកហាត់ដោយបាញ់គ្រាប់ពិត៕

សមយុទ្ធយោធាអាមេរិក – ហ្វីលីពីន ត្រូវបានចូលរួម ដោយសម្ព័ន្ធមិត្ត ជប៉ុន និង អូស្រ្តាលី