សមយុទ្ធ​រដូវរងា​នៃ​កងកម្លាំង​ពិសេស​រុស្ស៊ី​ឃើញ​ហើយ​ញាក់សាច់​

1197
ចែករម្លែក

​ប្រទេស​រុស្ស៊ី​ជា​មហាអំណាច ដ៏​ធំ​មួយផ្នែក​សព្វាវុធ និង​កម្លាំងយោធា នៅក្នុង​ពិភពលោក​។ សព្វាវុធ​ទំនើបៗ និង​កម្លាំងយោធា​ដ៏​ខ្លាំងពូកែ​របស់ ប្រទេស​នេះ​ល្បី​រន្ទឺ​ដែល​អ្នកណា​ក៏ ញញើត​។
​ ​
​ជាក់ស្តែង នេះ​ជា​ទិដ្ឋភាព​សមយុទ្ធ​ប្រយុទ្ធ​រដូវរងា​នៃ​អង្គភាព​ប្រតិបត្តិការ​ពិសេស​របស់​ទាហាន​ឆ្មាំ ការពារជាតិ​សហព័ន្ធរុស្ស៊ី​។ ការ​ក្លាយជា​ផ្នែក​មួយ​នៃ​កងកម្លាំង​ពិសេស របស់​ឆ្មាំ​ការពារជាតិ គឺ​ពិត​ជាមាន មោទនភាព​ណាស់ ហើយ​មិនមែនជា​ការងាយស្រួល​ឡើយ​។
​ ​
​នោះ​គឺ​ដោយសារតែ​ពួកគេ ត្រូវ​ឆ្លងកាត់​សមយុទ្ធ និង​ការហ្វឹកហាត់ ប្រយុទ្ធ​ស្វិតស្វាញ​យ៉ាងច្រើន​។ ហើយ រូបភាព​ទាំងនេះ​បង្ហាញ​ពី​របៀប​ដែល ពួកគេ​ធ្វើ​ប្រតិបត្តិការ​ក្រោម​ស្ថានភាព ប្រយុទ្ធ​។​
​ ​
​សមយុទ្ធ​នេះ​ធ្វើឡើង​នៅ តំបន់​មូ​ស្គូ (Moscow Region) ចំពេល រដូវរងា​ដោយ​កម្រិត សីតុណ្ហភាព ធ្លាក់​ទាប​ប្រហែល​-១៥​អង្សា​សេ​ដែល ធ្វើឱ្យ​សកម្មភាព​មុជទឹក​កាន់តែ​គ្រោះថ្នាក់ ៕ ប្រែ​សម្រួល​: ខុម