សមរង្ស៊ី​ប្រកាសថា ផែនការ​ត្រឡប់មក​កម្ពុជា​ត្រូវ​ពន្យារ​ពេល​

994
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​យប់​ថ្ងៃទី​៧​ខែវិច្ឆិកា​នេះ​ពី​ប្រទេស​បារាំង ​ទណ្ឌិត សម រង្ស៊ី ប្រកាស​តាម​វី​ដេ​អូ​ឃ្លី​ប​ថា ​ផែន​ការវិល​ត្រឡប់មក​កម្ពុជា​ប្រហែលជា​ត្រូវ​ពន្យា​រពេល​។​ក្នុង​វីដេអូ​នេះ​ពុំបាន​បញ្ជាក់ថា​គាត់​នឹង​មក​នៅពេលណា​ទេ​។​

ទណ្ឌិត​សមរង្ស៊ី​ទទួលស្គាល់ថា​ គម្រោង​ឡើង​យន្តហោះ​នេះ​ត្រូវបាន​ហាមឃាត់​ដោយ​ភ្នាក់ងារ​អាកាសចរណ៍​ ដែល​គេ​បញ្ជាក់ថា​មាន​បញ្ជា​មិន​ឲ្យ​ដឹក​សមរង្ស៊ី​មក​ប្រទេស​ថៃ​ទេ​។​

គួរបញ្ជាក់​នៅ​ព្រលប់​ថ្ងៃទី​៧​ខែវិច្ឆិកា​នេះ​ថា​ ឧក្រិដ្ឋជន សម រង្ស៊ី មេខ្លោង​ឧទ្ទាម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​ធ្វើដំណើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ឆ្ពោះ​មក​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​បន្តដំណើរ​មកកាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា តាម​ការគ្រោងទុក​នោះទេ​។


​ប្រភពពី​ក្រុម​អ្នកគាំទ្រ​ឧក្រិដ្ឋជន សម រង្ស៊ី បាន​អះអាងថា មូល​ហេតុដែល​ទណ្ឌិត សម រង្ស៊ី មិនអាច​ឡើងលើ​យន្តហោះ​បាន ដោយសារតែ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អ៊ែ​វ៉េ មិន​អនុញ្ញាត​ឲ្យ​ឡើងលើ​យន្តហោះ​ឆ្ពោះ​មក​ប្រទេស​ថៃ​៕​សរន​/Ha