សមរភូមិ​អួត​ម៉ូត​សម្លៀកបំពាក់​ផ្ទុះឡើង​កក្រើក​នៅ​កម្មវិធី Emmy Awards

243
ចែករម្លែក

​ហ្វូង​តារា​ជាច្រើន​ដួង​បាន​ស្លៀកពាក់​ម៉ូត​អស្ចារ្យ​រៀងៗ​ខ្លួន​ដើម្បី​បង្អួត​គ្នា ខណៈ​កម្មវិធី​ប្រគល់​ពានរង្វាន់ Emmy Awards លើក​ទី​៧១​បានចាប់ផ្តើម​កាលពីរ​សៀ​ល​ថ្ងៃអាទិត្យ​ទី​២២​កញ្ញា​។

​ហើយ​នាង​គីម កា​ដា​សៀន នាង​អេ​មី​លី​យ៉ា ក្លាក នាង ហ្សេ​ន​ដា​យ៉ា និង នាង​មែន​ឌី ម៉ួ​រ៉េ គឺ​ស្ថិត​ក្នុងចំណោម​តារា​ឈានមុខ​គេ​ខាង​ស្លៀកពាក់​ឈុត​ស្អាត​អស្ចារ្យ​។

​ភ្នែក​គ្រប់គ្នា​បាន​ត្របាញ់​ទៅលើ​តារា​ស្រី​លេង​ស្ទីល​សាហាវៗ​ទាំងអស់នេះ ខណៈ​ពួកនាង​ចូល​មកដល់​កម្មវិធី​ពោរពេញ​ដោយ​ដួងតារា​មួយ​នេះ ដែល​រៀបចំ​នៅ​សាល​មហោស្រព Microsoft Theater ក្នុង​ទីក្រុង​ឡូ​ស​អេ​ន​ជេ​ឡេស​។

​ក្នុងចំណោម​តារា​លេង​ស្ទីល​ដទៃទៀត គឺមាន​ដូចជា​នាង​ប៉ាដ​ម៉ា ឡាក់​ស្មី នាង​ប្រ៊ី​តានី ស្នូ​វ និង នាង​ចា​មី​ឡា ចា​មី​ល ព្រមទាំង​តារា​ល្បីៗ​របស់​អាម៉េរិក​ជាច្រើន​ដួង​ទៀត​៕ ដោយ៖ កញ្ញាដាលីស