សមាគមកូនខ្មែរប៊ូឆន់នៅកូរ៉េ ចែក រំលែកក្តីស្រលាញ់ជាមួយកុមារនិងប្រជាពលរដ្ឋកម្ពុជានៅ ស្រុក ព្រៃនប់

372
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ជាការចែករំលែកក្តីស្រលាញ់ និងអាណិតអាសូរ សមាគមកូនខ្មែរប៊ូឆន់នៅ កូរ៉េ ដឹកនាំសិល្បករខ្មែរ បានធ្វើការផ្តល់ជូនជាអំណោយសម្ភារៈសិក្សា ដល់សិស្សានុ សិស្សនិងប្រជាពលរដ្ឋជាង៤០០នាក់ កាលពីព្រឹកថ្ងៃច័ន្ទ ទី៨ កក្កដា ២០១៩ នៅភូមិបត់ សិមាន់ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រធានសមាគមកូនខ្មែរប៊ូឆន់អ្នកស្រីម៉ែន ចិន្តានិងស្វាមី ព្រមជាមួយនិងសិល្បៈ រូបសង្ហារ VJ ALaskoo បាននាំយកសម្ភារៈសិក្សា និង គ្រឿងបរិភោគ ឧបភោគ ចែកជូន សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។

បើតាមការឲ្យដឹងពី វីជេ អាឡាស្កូ បានរៀបរាប់ថា ប្រធានសមាគមកូនខ្មែរ ប៊ូឆន់ អ្នកស្រី ម៉ែន ចិន្តា និងស្វាមីបានចុះទៅធ្វើកម្មវិធីសប្បុរសធម៌ក្រោមប្រធានបទអប់រំ បរិស្ថានស្អាត ភូមិស្អាត សុខភាពល្អ និង សប្បុរសធម៌ ។ដោយក្នុងនោះមានគ្រួសារ ប្រជាពលរដ្ឋខ្វះខាត ចំនួន ១៣០គ្រួសារ ដែលទទួលបានអំណោយជាអង្ករ ក្នុង ១គ្រួសារ ២៥គីឡូ , មី១កេះ និងថវិកា៣ម៉ឺនរៀល។ ដោយឡែកចំពោះសិស្សានុសិស្ស មកពីសាលាបឋមសិក្សាចំនួន២ផ្សេងគ្នា គឺទទួលបានអាវយឺតម្នាក់១ និងថវិការ ៥០០០រៀលហើយលោកគ្រូ អ្នកគ្រូចំនួន២០នាក់ក៏ទទួលបានអាវយឺតក្នុងម្នាក់១ និងថវិកា៣ម៉ឺនរៀលផងដែរ។ ក្រៅពីនេះប្រធានសមាគមកូនខ្មែរប៊ូឆន់អ្នកស្រី ម៉ែន ចិន្តាក៏បានជូនដល់ចាស់ៗ និងក្រុមអ្នកថែរក្សាសណ្តាប់ធ្នាក់ផងដែរ ដោយសរុប ថវិការសប្បុរសធម៌នេះមានចំនួនជិត១ម៉ឺនដុល្លារ។

បន្ថែមលើសពីនេះទៅទៀត នៅក្នុងសកម្មភាពចុះទៅ ចែកអំណោយនិង សម្ភារៈសិក្សាជូនដល់ប្រជាពលរដ្ឋ-សិស្សនៅស្រុកព្រៃនប់នេះដែរ អ្នកនាងម៉ែន ចិន្តា និង ស្វាមីក៏បានសម្រេចបរិច្ចាគថវិកាផ្ទាល់ខ្លួនប្រមាណជាង២ម៉ឺនដុល្លារ ដើម្បីផ្តល់ជូន ការដូអនុស្សាវរីយ៍នូវផ្លូវចាក់បេតុងមួយខ្សែប្រវែងជាង២គីឡូម៉ែត្រប្រជាពលរដ្ឋរស់នៅទីនោះផងដែរ៕