សមាគមចិញ្ចឹមជ្រូកកម្ពុជា បារម្ភទី​សត្តឃាតដ្ឋាន​របស់​ស៊ី ភី​គ្រុប​ អាច​នឹង​ក្លាយទៅជា​កុងស៊ី​ផ្តាច់មុខ​ក្រោយក្រសួងផ្ដល់អាជ្ញាប័ណ្ណ

1078
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ ៖ ​ក្រោយពី​មានការ​ផ្ទុះ​តវ៉ា​ពី​ក្រុម​រកស៊ី​កាប់​ជ្រូក​តាម​ទី​សត្ត​ឃា​ដ្ឋា​ន​ក្រុងភ្នំពេញ ជាមួយ​ក្រុមហ៊ុន​ស៊ី ភី គ្រុប ដែល​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បានឲ្យ​អាជ្ញាប័ណ្ណ​បង្កើត​ទី​សត្ត​ឃាត​ដ្ឋា​ន​​ បន្ថែម​លើ​ការវិនិយោគ​ទៅលើ​បង្កើត​រោងចក្រ​ផលិត​ចំណី ផ្តល់​ពូជ​កូនជ្រូក​លក់​ចែកឲ្យ​ពលរដ្ឋ​អ្នក​ចិញ្ចឹម ជាហេតុ​ធ្វើអោយ​អ្នករកស៊ី​តាម​ទី​សត្ត​ឃា​ដ្ឋា​ន​នីមួយៗ​មើលឃើញថា អនាគត​ទី​សត្តឃាត​ដ្ឋា​ន​របស់​ក្រុមហ៊ុន​ស៊ី ភី គ្រុប ​នឹង​ក្លាយទៅជា​កុងស៊ី​កាប់​ជ្រូក​ផ្តាច់មុខ ហើយ​ទី​សត្ត​ឃា​ដ្ឋា​ន​ទាំងឡាយ​នឹង​ដួល​បឹ​ទ​ទ្វារ លែង​ធ្វើ​អាជីវ​កម្មបាន​តទៅទៀត ដោយសារ​ទី​សត្ត​ដ្ឋា​ន​របស់​ស៊ី ភី គ្រុប​កាប់​ជ្រូក​ខ្លួនឯង ចិញ្ចឹម​ខ្លួនឯង​បោះ​អោយ​ទីផ្សារ​ក្នង​តុំ​លៃ​ថោក មិនអាច​អោយ​ទី​សត្ត​ដ្ឋា​ន​នានា​កាប់​ជ្រូក​បោះ​អោយ​ទីផ្សារ​ក្នង​តម្លៃថោក​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន ស៊ី ភី​គ្រុប​បានទេ​។​

​លោក ​ស្រ៊ុន ពៅ ​ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​កម្ពុជា​បាន​រាយ​ការណ៍ឲ្យដឹងថា បើ​ក្រុមហ៊ុន​ស៊ី ភី​គ្រុប​បង្កើត​ទី​សត្ត​ដ្ឋា​ន​ដោយ​ខ្លួនឯង​អញ្ចឹង គឺ​ធ្វើ​យ៉ាងម៉ិច​កុំឲ្យ​ក្លាយជា​កុង ស៊ី ​ផ្តាច់មុខ​ ​ពីព្រោះ​ទី​សត្ត​ឃាត​ដ្ឋា​ន​នានា បាន​ទិញ​ជ្រូក​ពី​អ្នក​ចិញ្ចឹម​តាម​កសិដ្ឋាន​ចិញ្ចឹម​និង​ទិញ​តាម​ភូមិ​អ្នកស្រុក​នានា​ មក​កាប់​បោះ​អោយ​ទីផ្សារ អាចមាន​តម្លៃ​ដើម​ខ្ពស់ មិនអាច​ប្រកួត​តម្លៃ​ជាមួយ​ទី​សត្ត​ឃា​ដ្ឋា​ន​របស់​ស៊ី ភី គ្រុប​បានទេ​។​ ចង់​មិន​ចង់​ទី​សត្ត​ឃា​ដ្ឋា​ន​នានា​អាច​ដួល​។​​ ដូច្នេះ​ស៊ី ភី​គ្រុប​ក្លាយទៅជា​កុងស៊ី​ផ្តាច់មុខ​។​

លោកបន្ដថា ក្រសួងកសិកម្ម​គួរ​ធ្វើយ៉ាងណា ដោះស្រាយ​រក្សា​និង​លើក​កំពស់​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​តាម​កសិដ្ឋាន​និង​ពលរដ្ឋ​ចិញ្ចឹម​តាម​ផ្ទះ​ផង​ កុំឲ្យ​ ស៊ី ភី​គ្រុប ​កាប់​ជ្រូក​ចិញ្ចឹម​ដោយ​ខ្លួនឯង​ក្នុង​តម្លៃថោក​ហួសហេតុ​ពេក​។​

​លោក តាន់ ផាន់​ណា​រ៉ា​ អគ្គនាយកអគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​បានឲ្យរ​ស្មី​កម្ពុជា​ដឹងថា​រឿងរ៉ាវ​ហ្នឹង​អគ្គនាយកដ្ឋាន​ក៏​ដូច​ក្រសួង​មិនអាច​ចេញមុខ​ទៅ​ដោះស្រាយ​បានទេ​ ​ពីព្រោះ​ជា​រឿង​ដេញថ្លៃ​គ្នា​។​រឿង​រកស៊ី ថ្លៃ ថោក​នៅលើ​ទីផ្សារ ប្រកួត​តម្លៃ​គ្នា​គឺ​ក្រសួង​មិន​ដោះស្រាយ​ទេ​។​ ក្រសួង​ចង់ឲ្យតែ​តម្លៃ​សាច់​នៅ​លើ​ទីផ្សារ​កាន់តែ​ថោក កាន់តែ​ល្អ ​ព្រោះ​វាបម្រើឲ្យការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

​ក្រុងភ្នំពេញ​តាម​ការ​ប៉ាន់​ស្នាន​តម្រូវការ​សាច់ជ្រូក​ប្រមាណ​ជាង​២០០០​ក្បាល​ក្នុង​១​ថ្ងៃ​។ ​ហើយ​60​ភាគរយ​នៃ​តម្រូវការ​ជ្រូក​គឺ​មកពី​ក្រុមហ៊ុន​ស៊ី ភី​គ្រុប ​ទាំងអស់​៕B/