សមាគម​ក្នុងស្រុក​មួយ​មាន​គំរោង​បង្កើត​ឆ្មប​បង្កាត់​យក​កូនដំរី​ស្រុក

566
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​ក្នុងនាម​ជា​អ្នក​ស្នេហា​ខាង​អភិរក្សនិយម ចូលចិត្ត​ស្រឡាញ់​ធម្មជាតិ​និង​សត្វព្រៃ ក៏​សម្រេច​ចង់​បង្កើត​មជ្ឈមណ្ឌល​មួយកន្លែង​បង្កាត់​កូនដំរី​ក្នុងស្រុក ដោយ​សហការ​អោយបាន​ទូលាយ​ជាមុនសិន​ជាមួយ​ក្រសួងបរិស្ថាន​។​

លោកស្រី ​ចិន្តា ក្លេ ​ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​បានអោយ​រស្មី​កម្ពុជា​ដឹង​នៅថ្ងៃនេះ​ថា យើង​មាន​គំរោង​បែបនេះ​ដោយសារ​សត្វ​ដំរី​ស្រុក​ក៏​ដូច​ដំរីព្រៃ​ចេះតែ​បាត់បង់​អស់​បន្តិច​ម្តងៗ​។​ហើយ​បើ​យើង​មិន​បង្កាត់ បង្កើត​កូនដំរី​បន្ត​បន្ថែមទៀត​ទេ នោះ​ក្មេងជំនាន់ក្រោយៗ​នឹង​លែង​ស្គាល់​ស្អី​ទៅ​សត្វ​ដំរី​។​ផែនការ​យើង​នេះ​វែង យូរ​ពេល​។​ តាម​គំនិត​យើង​ចង់​បង្កាត់​យក​កូនដំរី​នេះ​គឺ​ចង់​បង្កាត់​តាមបែប​ធម្មជាតិ​របស់​សត្វ​នេះ គឺ​លែង​វា​ទៅ​ក្នុងព្រៃ​មាន​ញី មាន​ឈ្មោល ឲ្យ​វា​ចែចង់​គ្នា​ក្រោម​ការឃ្លាំមើល​ពី​អ្នកជំនាញ​បច្ចេកទេស​បង្កាត់​ពូជ​យក​កូនដំរី​។​ បំណង​យើង​ចង់បាន​ពូជ​ដំរី​ក្នុងស្រុក ​ដើម្បី​បង្កាត់​យក​កូន​។ ​តែ​មន្ត្រី​បរិស្ថាន​ចង់បាន​ពូជ​ដំរី​មកពី​ប្រទេសក្រៅ​។​ បើ​យក​ពូជ​ក្នុងស្រុក​កូន​វា​មិនសូវ​ល្អ សុខភាព​និង​អាយុ​មិន​វែង​។ ​តែបើ​យក​ពូជ​ដំរី​ពី​ប្រទេសក្រៅ​ទើប​កូន​វា​ល្អ អាយុ​វែង​។​យើង​មើលឃើញ​ដំរី​នៅ​ភូមា​នៅ​ឡាវ​មាន​ច្រើនជាង​យើង​ ហើយ​អត់​មានការ​ងារ​ធ្វើ​ច្រើន​។ ​ដូច្នេះ​ទាមទារ​រដ្ឋាភិបាល​អនុ​ញ្ញាត​ឲ្យមាន​នាំចូល​ដំរី​ទាំងនេះ​មក​បង្កាត់​។​

​លោកស្រី​បញ្ជាក់ថា​ យើង​មិច​ង់​ឲ្យ​នាំយក​ស្ពាំ​ (​ទឹក​មេជី​វិត​)​ ដំរី​មកពី​ក្រៅ​មក​ដាក់​តាមបែប​បង្កាត់​បែប​សិប្ប​និមិត្ត​នោះទេ​។​ បច្ចុប្បន្ន​សមាគម​មាន​ដំរី​តែ​៤ក្បាល​ទេ​ ​ញី​១ ឈ្មោល៣​។​

​ចំណែក​លោក​ ឃុន ឌី​យ៉ូន​ ប្រធាន​អង្គការ​អភិរក្ស​សត្វ​ដំរី​នៅ​មណ្ឌលគិរី​ បាន​ស្វាគមន៍​ពេល​ឮថា​រដ្ឋាភិបាល​គាំទ្រ​ ​តែ​លោក​ចង់​បង្កាត់​ពូជ​សាកល្បង​តាមរយៈ យក​ស្ពាំ​ដំរី​ពី​ថៃ​មក​បង្កាត់​។​អង្គការ​នេះ​មាន​ដំរី​ស្រុក​តែ១០​ក្បាល​ទេ​៕B/

#