សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ចេញមុខ​បដិសេធថា បុរស​ម្នាក់​ដែល​ទើប​បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ មិនមែនជា ព្រះសង្ឃ មាស វិចិត្រ នោះទេ​

960
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: លោក សឺ​ន ជុំ​ជួន ប្រធាន​លេខាធិការដ្ឋាន និង​ជា​នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៨ កន្លងមកនេះ​បាន​សរសេរ​ប្រកាស​នៅ​បណ្តាញ​សង្ក​ម​ហ្វេ​ស​បូគ បាន​ចេញមុខ​បដិសេធថា បុរស​ម្នាក់​ដែល​គេ បង្ហោះ​លើ​បណ្តាញ​សង្គម​នោះ មិនមែនជា ព្រះសង្ឃ មាស វិចិត្រ នោះទេ​។

លោក សឺ​ន ជុំ​ជួន ប្រធាន​លេខាធិការដ្ឋាន និង​ជា​នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍

​លោក​បានសរសេរថា “​មកដល់ពេលនេះ ថ្ងៃនេះ ខ្ញុំបាទ​ក្នុងនាម​សកម្មជន​ខ្មែរក្រោម​មួយរូប ធ្វើការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ខ្មែរក្រោម សូម​ជម្រាបជូន​ជា​សាធារណជន​ជ្រាបថា ព័ត៌មាន​ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កតៗ​គ្នា​បង្ហាញ​បុរស​ម្នា​ក់ថា​ជា ព្រះសង្ឃ មាស វិចិត្រ នោះ គឺ​មិនមែន​ព្រះអង្គ​ទេ​។ ការ​អំណះអំណាង​នេះ គឺ​យោងទៅតាម​ការសង្កេត​ពី​លក្ខណ​សម្គាល់​, ប្រភព​ស្និត​ជាមួយ​ព្រះអង្គ មាស វិចិត្រ បាន​ចុះ​ជួប​ផ្ទាល់​, និង​ប្រភពពី​បងប្អូន​របស់​ព្រះអង្គ​។ ដូច្នេះ​សូមជ្រាប​ជា​ព័ត៌មាន​”​។​

​យោងតាម​សេចក្តីប្រកាស​នេះ អាច​បញ្ជាក់បាន​ថា ស្លាកស្នាម​ដែល​នៅលើ​ដងខ្លួន បុរស​អានា​ថា រូបនោះ​មិនមែនជា​ស្លាកស្នាម ដែល​សមត្ថកិច្ច ប្រើ​ហិង្សា​លើ សង្ឃ មាស វិចិត្រ នោះឡើយ ព្រោះ សង្ឃ មាស វិចិត្រ និង​បុរស​អនាថា រូបនោះ គឺជា​មនុស្ស​ពីរ​នាក់​ផ្សេងគ្នា​។​

​ដោយឡែក ចំពោះ​ករណី​បាត់​ខ្លួន​សង្ឃ មាស វិចិត្រ នគរបាល​ក្រុង​សៀមរាប យើងខ្ញុំ នៅតែ​បន្តធ្វើ​ការស្រាវជ្រាវ បន្តទៀត ផងដែរ​។ អត់​អត្ថ​ខាងលើនេះ គឺជា​ការលើកឡើង​ដោយ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បង្ហោះ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នា​ព្រឹក​ព្រលឹម​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​មានការ​បង្ហោះ​ជាថ្មី​បន្តបន្ទាប់ រឿង​បាត់ឈ្មោះ​ស​ង្ស​ក្លែងក្លាយ​ខាងលើ នៅ​ក្រុង​សៀមរាប​៕

#