សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​មានជ័យ​៣

952
ចែករម្លែក
  • 43
    Shares

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០១៨​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​អប់រំ​សុខភាព ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ជូន​បងប្អូន​កម្មករ កម្ម​ការ​នី និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​មានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​មានជ័យ​៣

​សកម្មភាព​មនុស្សធម៌​នេះ​មានការ​ចូល​រួ​ពី​សំណាក់​គ្រូពេទ្យ និង​និស្សិត​ពេទ្យ​ជា​សមាជិក​នៃ​សមាគម អាជ្ញាធរ​ខណ្ឌមានជ័យ តំណាង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​សស​)​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​(​សស​យក​) កម្មករ​កម្ម​ការ​នី​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​។

​លោក​វេជ្ជបណ្ឌិត​ស៊ឹម​ស៊ូ​យ៉េ​ង​តំណាង​លោក​ហ៊ុន​ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា​សកម្មភាព​មនុស្សធម៌​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​សុខាភិបាល តាមរយៈ​ការពិនិត្យ​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ និង​មិនមាន​ការរើសអើង​។

​លោក​បាន​បន្តថា សមាគម​បាន​ចុះ​អនុស្សរណៈ​ជាមួយ​មន្ទី​ពេទ្យ​រដ្ឋ​និង​ឯកជន​អង្គការ​នានា មួយចំនួន ដើម្បី​ពង្រីក​វិសាលភាព​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ទូទៅ​។

​លោក​បាន​បញ្ជាក់ថា​បេសកកម្ម​ថ្ងៃនេះ បាន​បែង​ចែកជា​ពីរ​ក្រុម​មួយក្រុម​ពិនិត្យ​ព្យាបាល កម្មករ​កម្មការិនី​និង​ប្រជាពលរដ្ឋ​នៅនឹងកន្លែង​និង​មួយក្រុម​ទៀត​ចុះ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​បន្ទប់​ជួល​។ ក្រុម​ការងារ និង​ធ្វើការ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្ងៃ​រយៈពេល​មួយ​ព្រឹក ដែលមាន​គ្រូពេទ្យ​ជំនាញៗ​នៅចាំ​ផ្តល់​ការពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​។

​សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​៦​ក្នុង​ខណ្ឌមានជ័យ​ដែល​សមាគម​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចុះមក​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​និង​បងប្អូន​កម្មករ​កម្ម​កា​រ​នី​នៅទីនេះ​។​សម្រាប់​លើក​នេះ​សមាគម​បាន​ពិនិត្យ​ព្យា​បាល​ជំងឺ​ឥតគិតថ្លៃ​ចំនួន​៥១៥​នាក់​និង​ចុះ​អប់រំ​សុខភាព​ជូន​កម្មករ​កម្ម​ការ​នី​តាម​ខ្នង​ផ្ទះ​និង​បន្ទប់​ជូ​ល​បាន​ចំនួន​១៥០​គ្រួសារ​ផងដែរ​៕​មន

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កម្មករ និង​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​មានជ័យ​៣