សមាគម​ចិន​ពីរ​ចុះ​កិច្ចព្រមព្រៀង​បង្កើត​មជ្ឈមណ្ឌល​ទំនាក់ទំនង​វប្បធម៌​ចិន​ទាជីវ​នៅ​កម្ពុជា​

1045
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សមាគម​ចិន​ចំនួន​ពីរបាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ទំនាក់ទំនង​វប្បធម៌​ចិន​ទាជីវ​នៅ​កម្ពុជា​។​កិច្ចព្រមព្រៀង​បង្កើត​មជ្ឈមណ្ឌល​ទំនាក់ទំនង​វប្បធម៌​នេះ​បាន​ត្រូវធ្វើឡើង​រវាង​សមាគម​ជនជាតិ​ចិន​ទាជីវ និង​សមាគម​ចិន​ទាជីវ​មិត្តភាព​ពាណិជ្ជករ​ចិន​ទាជីវ​នៅ​កម្ពុជា​កាល ពី​ល្ងាច​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨​សណ្ឋាគារ​ហួង​សាន អ៊ិន​ធើ​ណេ​សិ​នណល ហ៊ួ​យ ប៉ាង​គ្រុប ។​

​លោក​ចុង​អ៊ី​ធី​ង​ប្រធាន​សមាគម​ចិន​ទាជីវ​មិត្តភាព​ពាណិជ្ជករ​ចិន​ទាជីវ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា​វប្បធម៌​ចិន​ទាជីវ​បាន​កើតឡើង​តាំងពី​យូរអង្វែង​ណាស់​មកហើយ​។​ជនជាតិ​ទាជីវ​មាន​គ្រប់​ទីកន្លែង​ទាំងអស់​ពិសេស​នោះ​ឲ្យ​តែមាន​ទឹក​គឺមាន​ជនជាតិ​ចិន​ទាជីវ​។ លោក​បញ្ជាក់ថា​«​វប្បធម៌​គឺជា​កូន​នូវ​ជនជាតិ​មួយ​ដូច្នេះ វប្បធម៌​ចិន​ទាជីវ គឺជា​កូន​របស់​ជនជាតិ​ទាជីវ ហើយ​ការ​សាមគ្គី​ជា​ចំណង​ស្មារតី ក៏ដូចជា​សួន​នៃ​ស្មា​រី​»​។​

​ចំណែក​លោក​ជាំ​ង​ស៊ី​ចុង​ប្រធាន​ប្រតិបត្តិ​សមាគម​ចិន​ទាជីវ​មិត្តភាព​ពាណិជ្ជករ​ចិន​ទាជីវ​នៅ​កម្ពុជា​បាន​បញ្ជាក់ដែរថា​ការចុះ​កិច្ចព្រមព្រៀង​នៅថ្ងៃនេះ​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ចិន​ទាជីវ​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពទូលំទូលាយ​ផងដែរ​។​

លោក​បន្តថា​វប្បធម៌​ចិន​ទាជីវ​គឺជា​វប្បធម៌​មួយ​ចំនូ​ន​ចំណោម​វប្បធម៌​ជាច្រើន​របស់​ចិន​ហើយ​ការបង្កើត​មជ្ឈមណ្ឌល​ទំនាក់ទំនង​វប្បធម៌​ចិន​ទាជីវ​នៅ​កម្ពុជា​ក៏​បង្ហាញ​ឲ្យ​ឃើញថា​វប្បធម៌​ចិន​ទាជីវ​មាន​ភាព​រីកចម្រើន​។

លោក​បានឱ្យដឹង​ទៀតថាៈ​តំបន់​ចិន​ទាជីវ​សំបូរ​ទៅដោយ​អ្នកល្បី​ល្បាញ​ជាច្រើនរូប​។​ដូច្នេះ​ថ្ងៃនេះ​ក៏​បង្ហាញ​កាន់តែច្បាស់​ថា​វប្បធម៌​ចិន​ទាជីវ​បាន​ពង្រឹង​បន្ថែមទៀត​នូវ​វប្បធម៌​ចិន​ទាជីវ​កាន់​ល្អ​បន្ថែមទៀត​ផងដែរ ។​

ការបង្កើត​មជ្ឈមណ្ឌល​ទំនាក់ទំនង​វប្បធម៌​ចិន​ទាជីវ​នៅ​បរទេស​នេះ​បាន​ធ្វើឡើង​តាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​ចិន​ទៅកាន់​បរទេស​។​ពិសេស​នោះ​ក៏បាន​ធ្វើតាម​យុទ្ធសាស្ត្រ​ផ្លូវ​សូត្រ​ផងដែរ ។​

​លោក​បាន​លើកឡើងថា​៖​ការជំរុញ​អភិវឌ្ឍ​វប្បធម៌​នេះ​ក៏​បង្ហាញ​ពី​ការរួមសាមគ្គីគ្នា​រវាង​ជនជាតិ​ចិន​និង​ជា​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ជនជាតិ​ចិន​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​សមាគម​ចិន​ពីរ​ចុះ​កិច្ចព្រមព្រៀង បង្កើត​មជ្ឍមណ្ឌល​ទំនាក់ទំនង​វប្បធម៌​ចិន​ទាជីវ នៅ​កម្ពុជា​(​រូបៈ​សុផល​)