សមាគម​តេ​ក្វាន់​ដូ រាជធានី​ភ្នំពេញ ធ្វើ​សិក្ខាសាលា​ក្បាច់គុន​

248
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សមាគម​តេ​ក្វាន់​ដូ រាជធានី​ភ្នំពេញ បាន​បើក​សិក្ខាសាលា រយៈពេល ២ ថ្ងៃ គឺ​ថ្ងៃទី​២៣ និង ២៤ កញ្ញា ដោយមាន​សិក្ខាកាម​ចូលរួម ចំនួន ២៥ រូប​។​

ទិដ្ឋភាព​បើក​សិក្ខាសាលា​

​នេះ​ជា​សិក្ខាសាលា ស្ដីពី​គរុកោសល្យ កិច្ច​តែងការ និង​មេគុន​។ សិក្ខាកាម ដែល​ចូលរួម ចាប់ពី​កម្រិត​ខ្សែក្រវាត់​ខ្មៅ មួយ​ដាន់ ដល់ ៤ ដាន់ ដែល​មកពី​ក្លិប​នានា ក្នុង​រាជធានី​ភ្នំពេញ និង​ក្លិប​ពាមជីកង ក្នុង​ខេត្តកំពង់ចាម ។ ពួកគេ គឺជា​គ្រូ​ជំនួយ គ្រូ​បង្គោល របស់​ក្លិប​នានា ។​

​លោក សំ សុខ​យី ដែលជា​អគ្គលេខាធិការ សមាគម​តេ​ក្វាន់​ដូ WT (World Taekwondo) រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ ធ្វើឡើង ដើម្បី​ពង្រឹង​ក្បាច់គុន​តេ​ក្វាន់​ដូ និង​ធ្វើ​ឲ្យ​ក្បាច់គុន​នេះ កាន់​តែមាន​សក្ដានុពល ឡើង​បន្ថែមទៀត​។​

ទិដ្ឋភាព​បើក​សិក្ខាសាលា​

​សូមបញ្ជាក់ថា តេ​ក្វាន់​ដូ WT ដែលជា​មរតក​ក្បាច់គុន របស់​កូរ៉េខាងត្បូង សព្វថ្ងៃនេះ មាន​មនុស្ស ៩០ លាន​នាក់ ក្នុង​ពិភពលោក កំពុងតែ​ហ្វឹកហាត់ ។ លើ​ពិភពលោក​នេះ ប្រទេស​ចំនួន ២០៥ ប្រទេស ដែលមាន​ប្រជាជន ហ្វឹកហាត់​ក្បាច់គុន​នេះ មិន​តែ ប៉ុណ្ណោះ គេ​ថែមទាំង​មាន សាលា​ក្បាច់គុន​នេះ​ទៀតផង​។​

​សម្រាប់​កម្ពុជា ក៏​កំពុងតែ​គិតគូរ​បង្កើត ឲ្យ​មាន​បរិញ្ញាប័ត្រ តេ​ក្វាន់​ដូ ហើយ​កម្ពុជា កំពុង​តែមាន​សក្ដានុពល លើ​ប្រភេទ​កីឡា​នេះ​ទៀតផង ។​

ទិដ្ឋភាព​បើក​សិក្ខាសាលា​

​លោក ជ័យ ចាប ដែលជា​ប្រធាន​សមាគម​តេ​ក្វាន់​ដូ រាជធានី​ភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពី​សិក្ខាសាលា​នេះ​ទៅ សិក្ខាកាម​ទាំងអស់ បានទទួល​នូវ ពុទ្ធិ​បន្ថែមទៀត ។ ជា​អ្នកចេះ​ក្បាច់គុន មិន​ត្រូវយក​ក្បាច់គុន ទៅធ្វើ​បាប​មនុស្ស​ស្លូតត្រង់​នោះទេ គឺ​ត្រូវមាន​គុណធម៌ និង​សីលធម៌​ជានិច្ច ៕v