សមាគម​តេ​ក្វាន់​ដូ WT រាជធានី​ភ្នំពេញ ប្រកួត​ជើងឯក អបអរសាទរ ទិវា​កុមារ​អន្តរជាតិ​

818
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ពេញ​មួយ​ថ្ងៃទី​១ មិថុនា សមាគម​តេ​ក្វាន់​ដូ WT (World Taekwondo) រាជធានី​ភ្នំពេញ បានធ្វើ​ការប្រកួត ជ្រើសរើស​ជើងឯក​លើក​ទី​៥ របស់ខ្លួន ដើម្បី​អបអរសាទរ ខួប​លើក​ទី​៧០ ទិវា​កុមារ​អន្តរជាតិ ។​

​ការប្រកួត​នេះ មាន​ក្លិប​ចំនួន ១៥ និង​ខេត្ត​ចំនួន ២ ចូលរួម​គឺ ខេត្តកំពង់ចាម និង​ខេត្ត បាត់ដំបង ដែលមាន​កីឡាករ​- កីឡាការិនី ចូលរួម​ចំនួន ១៤៧ នាក់ ក្នុងនោះ​មាន ៧០ នាក់ ជា​កីឡាការិនី​។ នេះ​ជាការ​ប្រកួត លើ​វិញ្ញាសា​មេគុន សុទ្ធសាធ ដែល ក្នុងនោះ មាន​វិញ្ញាសា ចំនួន ១៤ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ ​វិញ្ញ​សា​ទាំង ១៤ នោះ មាន​សម្រាប់​ប្រភេទ អាយុ​ពី ៨ ទៅ ១១ ឆ្នាំ កុមារា​-​កុមារី វិញ្ញាសា សម្រាប់​ប្រភេទ អាយុ​ពី ១២ ដល់ ១៦​ឆ្នាំ កុមារា​-​កុមារី ។ អាយុ​ពី ១៧ ឆ្នាំ​ឡើង សម្រាប់​បុរស​-​នារី ដែលមាន​ខ្សែ ក្រវាត់ លឿង កម្រិត​ខ្សែក្រវាត់ បៃតង បុរស​-​នារី កម្រិត​ខ្សែក្រវាត់ ខៀវ បុរស​-​នារី កម្រិត​ខ្សែក្រវាត់ ពណ៌​ត្នោត បុរស​-​នារី និង​កម្រិត​ខ្សែក្រវាត់ ពណ៌​ក្រហម បុរស​-​នារី ។​

ទិដ្ឋភាព​​បំពាក់​មេដាយ ដល់​ជ័យលាភី​

​លោក សំ សុខ​យី អគ្គលេខាធិការ សមាគម​តេ​ក្វាន់​ដូ WT រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្លិប​តេ​ក្វាន់​ដូ វ៉េ​សឡា​ញន៍ ដណ្ដើមបាន​មេដាយមាស លើសគេ គឺ​បាន​ចំនួន ៦ គ្រឿង គឺ វ៉េ​សឡា​ញន៍​ទួល​ទំពូង ៣ គ្រឿង វ៉េ​សឡា​ញន៍​ព្រែកលាប ២ គ្រឿង និង​វ៉េ​សឡា​ញន៍​ដូនពេញ ១ គ្រឿង ។​

​ក្លិប​តេ​ក្វាន់​ដូ ខេត្តបាត់ដំបង ដណ្ដើមបាន​មេដាយមាស ៤ គ្រឿង ក្លិប​តេ​ក្វាន់​ដូ​បឹងត្របែក ប្រជែង​បាន​មេដាយមាស ចំនួន​២​គ្រឿង និង​វិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម បាន​មេដាយមាស ២ គ្រឿង​ដែរ ។​

​លោក ជ័យ ចាប ប្រធាន​សមាគម​តេ​ក្វាន់​ដូ WT រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​ការប្រកួត និង​បំពាក់​មេដាយ ដល់​ជ័យលាភី​ទៀតផង​៕v

ទិដ្ឋភាព​បង្ហាញ​ក្បាច់​គុន