សមាគម​ពាណិជ្ជកម្ម​ចិន​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ជួយ​បាញ់ថ្នាំ​មូស​តាម​សាលារៀន​

220
ចែករម្លែក
សមាគម​ពាណិជ្ជកម្ម​ចិន​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ជួយ​បាញ់ថ្នាំ​មូស​តាម​សាលារៀន​

ដោយៈ​ស​រិ​ទ្ធ​/ភ្នំពេញៈ​សមាគម​ពាណិជ្ជកម្ម​ចិន​ជី​លីង​ដឹកនាំ​ដោយ​លោក​ផាន​ម៉ៅ​លីន​បាន​នាំយក​ក្រុមការងារ​បាញ់ថ្នាំ​មូស​មួយ​មកពី​ប្រទេស​ចិន​ធ្វើ​សកម្មភាព​បាញ់ថ្នាំ​មូស​នៅតាម​សាលារៀន​នានា ដើម្បី​រួមចំណែក​បង្ការ និង​ទប់ស្កាត់​ជំងឺគ្រុនឈាម ន​ក្រុង​ដែល​កំពុង​រីកចម្រើន​ខ្លាំង​មួយ​នេះ​។​សកម្មភាព​ជួយ​សង្គម​បែបនេះ​បានកើត​ឡើង​បន្ទាប់ពី​មានការ​ផ្តួ​ស​ផ្តើមគំនិត​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។​

​ការបាញ់​ថ្នាំ​សម្លាប់​មូស​បានចាប់ផ្តើម​កាលពី​ព្រឹក ថ្ងៃទី​៦ កញ្ញា ២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ឈិន សេង​ងួន​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល មន្ទីរអប់រំ មន្ត្រី​កា​រិ​ល័យ​ជំនាញ​បឋម​និង​មធ្យមសិក្សា ដោយមាន​ការសម្របសម្រួល​ពី​តំណាង​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា ចិន​ផងដែរ​។
​ជា​លទ្ធផល​ក្នុង​ថ្ងៃ​ដំបូង​ធ្វើបាន​នៅ​បួន​ទីតាំង ស្មើ​១៩០​បន្ទប់ ទីចាត់ការ​សាលា​បី និង​សាលប្រជុំ​មួយ​។​ការបាញ់​បានធ្វើ​នៅ​មន្ទីរអប់រំ​, សាលាបឋមសិក្សា​ហ៊ុន សែន​ក្រុង​និង ទីចាត់ការ​សាលា ,​អនុវិទ្យាល័យ​សម្តេចឪ បណ្ណាល័យ និង​ទីចាត់ការ​សាលា​, វិទ្យាល័យ​ក្រុងព្រះសីហនុ​និង​ទីចាត់ការ​សាលា​។

​សកម្មភាព​បានធ្វើ​បន្ត​នៅ​ថ្ងៃ​៧​ខែកញ្ញា​នៅ​សាលាបឋមសិក្សា ជាស៊ីម សា​លាម​ត្តេ​យ្យ​ក្រុង បឋមសិក្សា​ផ្សារលើ បឋមសិក្សា​ហ៊ុន សែន​មិត្តភាព បឋមសិក្សា តេ​ជោ​សែន​កម្មករ និង​សាលាខេត្ត​៕srn