សមាគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង មាន​វត្ត​មាននៅ​កម្ពុជា​

1622
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​:​ដោយសារ​កិច្ចសហការ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រវាង​ប្រទេស​ចិន​និង​កម្ពុជា​មានការ​រីកចម្រើន​ឆាប់រហ័ស​សមាគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​នៅ​កម្ពុជា​បាន​ត្រូវ​បង្កើតឡើង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែខ្លាំង​។​

លោកឧបនាយករដ្ឋមន្រ្តីយឹមឆៃលី

​សមាគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​នៅ​កម្ពុជា បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក យឹម​ឆៃលី ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​«​ការបង្កើត​សមាគម​ពាណិជ្ជកម្ម​ក្រុង​ប៉េកាំង​នៅ​កម្ពុជា​ជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ចំណងមិត្តភាព​កាន់តែ​ជិតស្និទ្ធ​រវាង​ចិន​និង​កម្ពុជា​ក៏ដូចជា​បង្កើន​ទំនាក់ទំនង​ផ្នែក ពាណិជ្ជកម្ម​និង​វិនិយោគទុន​ប្រទេស​ទាំងពីរ​»​។​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អបអរ​ចំពោះ​លោក​ហ្វ៊ូ​សៀន​ធី​ង​(FuXianting)​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​នៅ​កម្ពុជា​។​លោក​សៀន​ធី​ង​ជា​ពាណិជ្ជករ​ចិន ដែល​មក​មក​រស់នៅ​និង​វិនិយោគ​នៅ​កម្ពុ​ជាជាង​២០​ឆ្នាំ​មកហើយ​។​លោក​បានរួម​ចំណែក​ជាច្រើន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រជាជន​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។​

​លោក​បន្តថា​សង្ឃឹមថា​លោក​នឹង​បន្ត​រួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន​និង​កម្ពុជា​។​ខិតខំ​កៀងគរ​វិនិយោគិន​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​។​

​លោក លី អាន ( LI AN ) ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​មានប្រសាសន៍​ថាក​ន្ល​ង​ទៅនេះ​កិច្ច សហការ​ពាណិជ្ជកម្មរ​វាង​កម្ពុជា​និង​ចិន​មាន​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​និង​ទទួលបាន​សមិទ្ធផល​ដ៏​ល្អប្រសើរ​។​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​បើ​យោងតាម​ការសរុប​ភាគី​ចិន​ឆ្នាំ​២០១៧​ជា​ឆ្នាំ​ដំបូង​ដែល​ទឹកប្រាក់​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​លើសពី​៥​ពាន់​លាន​ដុល្លារ​ឈានដល់​៥៧៩០​លាន​ដុល្លា​ស្មើនឹង​កំណើន​២១,៧​ភាគរយ​។​ក្នុង​វិស័យ​វិនិយោគ​រហូតដល់​ចុងឆ្នាំ​២០១៧​ការវិនិយោគ​គ្រប់​វិស័យ​របស់​ចិន​មកលើ​កម្ពុ​ជាមាន​ប្រមាណ​ជិត​៨​ពាន់​លាន​ដុល្លារ​។​ទិន្នន័យ​ភាគី​កម្ពុជា​បង្ហាញឱ្យឃើញថា ចិន​ជា​ភាគី​វិនិយោគ​ធំ​បំផុត​សម្រាប់​កម្ពុជា​។​

​លោក លី អាន បានឱ្យដឹងថា ការកើនឡើង​ជា​លំដាប់​នៃ​កិច្ចសហការ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន​នេះ​គឺ​ពឹងផ្អែក លើ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំងពីរ​ការអនុវត្ត​របស់​ក្រសួង​ពាក់ព័ន្ធ​នៃ​ប្រទេស​កម្ពុជា​និង​ការរួម​ចំណែក​យ៉ាង​កក់ក្តៅ​នៃ​សហគ្រាស​ប្រទេស​ទាំងពីរ​។​លោក​ជឿជាក់ថា​ការបង្កើត​សហគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​នៅ​កម្ពុជា​នេះ​នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​និង​ការសហការ​របស់​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​មួយកម្រិត​ទៀត​។​

​លោក​ហ្វ៊ូ​សៀន​ធី​ង​ប្រធាន​សមាគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​នៅ​កម្ពុជា​បាន​ថ្លែងថា​ការបង្កើត​សមាគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​គឺជា​រឿង​ដ៏​ល្អ​សម្រាប់​ប្រជាជន​ប៉េកាំង​នៅ​កម្ពុជា​ក៏ដូចជា​ប្រជាជន​ចិន​ផងដែរ​។​លោក​បញ្ជាក់ថា​«​ការបង្កើត​សហគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​ជាការ​រួមចំណែក​ក្នុងការ​ពង្រីក​សហគ្រាស​ប៉េកាំង​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​និង​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយ​សម្រាប់​សហគ្រិន​ប៉េកាំង​នៅ​កម្ពុជា​។​ជាមួយនឹង​ការផ្តួចផ្តើម​គំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​មេគង្គ​ដែលជា​សហប្រតិបត្តិការ​អន្តរជាតិ​បង្កើតឡើង​ដោយ​ក្រុង​ប៉េកាំង​ប្រទេស​ចិន​និង​រាជរដ្ឋាភិបាល​កម្ពុជា​អាណ​តិ្ត​ទី​៥ ទំនួល​ខុសត្រូវ​សង្គម​របស់​យើង​គឺ​គ្មាន​ដែន​កំណត់​ហើយ​ឱកាស​អភិវឌ្ឍន៍​អាជីវកម្ម​ក៏​គ្មាន​ដែន​កំណត់​ដែរ​៕ មន​

​សមាគម​ពាណិជ្ជកម្ម​ចិន​ប៉េកាំង​នៅ​កម្ពុជា​បាន​ត្រូវ​បង្កើតឡើង ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែខ្លាំង​(​រូប សុផល​)