សមាគម​ភាពយន្ត​និង​តារា​ល្បីៗ​សាទរ​ចំពោះ​មុខមាត់​ថ្មី នៃ​រោងកុន​ផ្សារ​សូរិយា ដែល​នឹង​ជួយ​ភាពយន្ត​ខ្មែរ​

1587
ចែករម្លែក

ដោយៈ បូ​រិ​ន / ភ្នំពេញ​៖ ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លោក ឆាយ បូរ៉ា និង​តារាចម្រៀង មាស សុខ​សោភា រួមទាំង​តារា​ល្បីៗ​ជាច្រើនរូប បាន​លេចមុខ​នា​ថ្ងៃ​សម្ពោធ​រោងភាពយន្ត Major Cineplex by Smart ដើម្បី​អបអរសាទរ​ចំពោះមុខ​មាត់​ថ្មី​នៃ​រោងកុន​ផ្សារ​សូរិយា​ដែល​នឹង​បន្ត​ជួយ​គាំទ្រ​ភាពយន្ត​ខ្មែរ​រីកចម្រើន​ទៅមុខទៀត​។​

​ប្រធាន​សមាគម​ភាពយន្ត​ខ្មែរ​លោក ឆាយ បូរ៉ា និង​សមាជិក ព្រមទាំង​មន្ត្រី​នាយកដ្ឋាន​ភាព​នៃ​ក្រសួង​វប្បធម៌ ក៏បាន​លេចមុខ​ជាមួយ​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើនរូប បានបង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​រោងភាពយន្ត Major Cineplex by Smart សាខា​ខេត្តសៀមរាប និង Sorya Center Point​កាលពី​ល្ងាច​ថ្ងៃទី ១៩ ខែមីនា ។ តារាចម្រៀង សម្តែង បង្ហាញ​ម៉ូត និង​ពិធី​ការិនី​ល្បីឈ្មោះ​ទាំងនោះ​មានដូចជា​កញ្ញា មាស សុខ​សោភា កញ្ញា អេ​ដា កញ្ញា ហិន ចាន់នី​រ័ត្ន កញ្ញា ដួង ម៉ា​និ​ច កញ្ញា ស៊ីន យូ​ប៊ី​ន កញ្ញា ឈឹម វ​ត្តី លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា លោក ខាត់ វ៉ៃ​ហាំង លោក ឈឹម សក្កដា លោក អេ​ឡិច ចាន់​ត្រា ជាដើម​បាន​ដើរ​លើ​កម្រាលព្រំ​ក្រហម​មក​អបអរ​ចំពោះមុខ​ថ្មី​ន​រោងកុន​ខ្មែរ​មាន​លក្ខណៈ​អន្តរជាតិ​ដើម្បី​ឆ្លើយតប​ទៅកាន់​ទីផ្សារ​។

​តារាចម្រៀង​មាស សុខ​សោភា បាន​ថ្លែង​សាទរ​ចំពោះ​ការប្រកាស​សម្ពោធ​ជា​ផ្លូវការ នៃ​រោងភាពយន្ត​Major Cineplex by Smart សាខា​ខេត្តសៀមរាប និង Sorya Center Point នៅពេលនេះ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន​ក្នុង​វិស័យ​រោងភាពយន្ត និង​ភាពយន្ត​។ តារា​ស្រី​រូបនេះ​បញ្ជាក់ថា វា​ឆ្លុះបញ្ចាំង​កាន់តែច្បាស់​ពី​ការរីកចម្រើន​វិស័យ​រោងភាពយន្ត​នៅ​កម្ពុជា ដែលមាន​រោងភាពយន្ត​ទំនើប​កាន់តែច្រើន និង​ជា​ឱកាស​សម្រាប់​ផលិតករ​ក្នុងស្រុក​បង្កើន​និង​ពង្រឹង​ស្នាដៃ​ផលិត​បន្ថែម​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​ក្នុង​និង​ក្រៅ​ស្រុក​។ នាង​ក៏​រំពឹងថា រោងភាពយន្ត​ថ្មី​ទាំងពីរ​នេះ​នឹង​ផ្តល់​ការកម្សាន្ត​មួយ​ថ្មី​ប្លែក​សម្រាប់​អ្នក​និយម​ទស្សនា​ភាពយន្ត​។

​លោក សៅ សុខ​នី អ្នកគ្រប់គ្រង​ទូទៅ​នៃ​រោងភាពយន្ត​ភាពយន្ត Major Cineplex by smart បាន​បញ្ជាក់ថា បន្ទាប់ពី​ដំណើរការ​យ៉ាង​ជោគជ័យ​នៅ​រោងភាពយន្ត​ទីមួយ​ស្ថិតក្នុង AEON Mall 1(​ភ្នំពេញ​) ដែល​ដំណើរកា​ចាប់តាំងពី​ខែកក្កដា ឆ្នាំ ២០១៤​មក​។ Major Cineplex បានសម្រេច​ចិត្ត​ធ្វើការ​ពង្រីក​ជំនួញ​ដោយ​បង្កើត​សាខា​បន្ថែម ក្នុងន័យ​បង្កើន​ភាព​ងាយ​ដល់​អតិថិជន និង ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មី​នៅ​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។ សាខា​នៅ Sorya Center Point វិញ​រោងភាពយន្ត Major Cineplex by Smart មាន Digital Screen ចំនួន ប្រាំមួយ ដែល​អាចមាន​កន្លែង​អង្គុយ​រហូតដល់ ៨២០​កន្លែង​។ នៅ​សាខា​មួយ​នេះ មាន​សាល VIP ដែលមាន​លក្ខណៈ​ប្រណិត និង​ផាសុខភាព​ជាងគេ​នៅក្នុង​រោងភាពយន្ត​។ ចំពោះ​សាល VIP បាន​បំពាក់​ជាមួយនឹង​កៅអី​មាន​ភាពងាយស្រួល​បន់​បែន និង​មាន​ផ្តល់​សេវាកម្ម​នៅ​នឺង​កន្លែង​អង្គុយ​តែម្តង ដែលមាន​លក្ខណៈពិសេស​តម្រូវ​គ្រប់​ជាតិ​សាស​ន៏​។ ហើយ​នៅក្នុង​ប៉ុន្មាន​ខែ​កន្លងមក មុននឹង​ធ្វើការ​បើក​ជា​ផ្លូវការ​រោងភាពយន្ត​ទាំងពីរ​មាន​អ្នកចូលរួម​ច្រើន កើន​ឡើងជា​លំដាប់​៕L