សមាគម​មហារីក​អាមេរិក​បង្ហាញ​វិធី​រកឃើញ​ឆាប់​នូវ​ជំងឺមហារីក ៦ ប្រភេទ​, មុនពេល​មាន​រោគសញ្ញា​

345
ចែករម្លែក

​គ្រប់គ្នា​អាច​ត្រូវបាន​រកឃើញ​របួស​មុន​មហារីក ឬ អាកា​រៈ​ជំងឺមហារីក​នៅ​ដំណាក់កាល​យ៉ាង​ឆាប់ ប្រសិន​អនុវត្តតាម​ជំហាន​ណែនាំ​ខាងក្រោម​នេះ របស់​សមាគម​មហារីក​អាមេរិក ។​

១- មហារីក​សុដន់​
– ស្ត្រី​អាយុ​ពី ៤០ ទៅ ៤៤ ឆ្នាំ គួរ​មាន​សិទ្ធិ​ជ្រើសរើស​ចាប់ផ្តើម​ពិនិត្យ​រក​មហារីក​សុដន់​រាល់​ឆ្នាំ ដោយ​វិធី​ថត​កាំរស្មី X ប្រសិន​ចង់ ។​

– ស្ត្រី​អាយុ​ពី ៤៥ ទៅ ៥៤ ឆ្នាំ គួរ​ថត​កាំរស្មី X សុដន់​រាល់​ឆ្នាំ ។​
– ស្ត្រី​អាយុ​ពី ៥៥ ឆ្នាំ ឡើង គួរ​ប្តូរ​ថត ២ ឆ្នាំ ម្តង ឬ អាច​បន្ត​ពិនិត្យ​រាល់​ឆ្នាំ ។​

​ការត្រួតពិនិត្យ​គួរ​ត្រូវបាន​បន្ត ទោះបី​ស្ត្រី​នៅមាន​សុខភាព​ល្អ និង​ត្រូវបាន​ព្យាករណ៍​ថា នឹង​រស់​ថែម ១០ ឆ្នាំ ទៀត ឬ យូរ​ជាង ។​

​ស្ត្រី​ទាំងអស់​គួរ​ដឹងថា សុដន់​របស់ខ្លួន​យ៉ាងដូចម្តេច និង​គួរ​ទៅពិនិត្យ​ភ្លាម ប្រសិន​ឃើញ​មានការ​ប្រែប្រួល​ណាមួយ ។​

​ស្ត្រី​មួយចំនួន – ដោយសារ​មាន​ប្រវត្តិ​គ្រួសារ​, និន្នាការ​តំណពូជ ឬ កត្តា​មួយចំនួន​ផ្សេងៗ – គួរ​ត្រូវបាន​ពិនិត្យ​តាមដាន​ដោយ​វិធី​ថត MRI ក្រៅពី​ការថត​កាំរស្មី X ។​

២- មហារីក និង Polip ពោះវៀន​
– ​ចំពោះមុខ​សញ្ញា​មាន​ហានិភ័យ​កើត​មហារីក​ពោះវៀន នៅ​កម្រិត​ធម្មតា គួរ​ត្រួតពិនិត្យ​តាម​កាល​កំណត់ពេល​ចាប់ផ្តើម​នៅ​អាយុ ៤៥ ឆ្នាំ ។​

​- ប្រសិន​មាន​សុខភាព​ល្អ , អ្នក​ក៏​គួរ​ត្រួតពិនិត្យ​តាមដាន​កំណត់​រហូតដល់​អាយុ ៧៥ ឆ្នាំ ។​

​- ចំណែក​មនុស្ស​អាយុ​លើស ៨៥ ឆ្នាំ មិនចាំបាច់​ធ្វើការ​ត្រួតពិនិត្យ ។​

៣- មហារីក​មាត់ស្បូន​
– ស្ត្រី​គួរ​ចាប់ផ្តើម​ធ្វើ​វិភាគ​មហារីក​មាត់ស្បូន ចាប់ពី​ពេល​អាយុ ២១ ឆ្នាំ ឡើង​។ ចំពោះមុខ​សញ្ញា​ក្រោម ២១ ឆ្នាំ មិនគួរ​ធ្វើ​វិភាគ​នេះ​ទេ ។​

– ស្ត្រី​អាយុ​ពី ២១ ទៅ ២៩ ឆ្នាំ គួរ​ធ្វើ​វិភាគ Pap ៣ ឆ្នាំ ម្តង ។​

– ស្ត្រី​ពី ៣០ ទៅ ៦៥ ឆ្នាំ គួរ​ធ្វើ​វិភាគ Pap អម​ជាមួយ​វិភាគ HPV រាល់ ៥ ឆ្នាំ ម្តង ។ នេះ​ជាការ​ណែនាំ តែ​អ្នក​អាចធ្វើ​ដោយឡែក​វិភាគ Pap ៣ ឆ្នាំ ក៏បាន ។​

– ស្ត្រី​អាយុ​លើស ៦៥ ឆ្នាំ បាន​ពិនិត្យ​មហារីក​មាត់ស្បូន តាម​កាលកំណត់ ក្នុង​១០​ឆ្នាំ​កន្លងទៅ ទៅជា​មួយ​លទ្ធផល​ធម្ម​តា នោះ​មិនគួរ​បន្តធ្វើ​វិភាគ​មហារីក​មាត់ស្បូន ។​

– ស្ត្រី​បាន​កាត់ចោល​ស្បូន និង​មាត់ស្បូន (​កាត់ចោល​ស្បូន​ទាំងស្រុង​) ដោយសារ​មូលហេតុ​មិន​ពាក់ព័ន្ធ​ដល់​មហារីក​មាត់ស្បូន ហើយក៏​មិនមាន​ប្រវត្តិ​កើត​មហារីក​មាត់ស្បូន ឬ ស្ថានភាព​មហារីក​ធ្ងន់ធ្ងរ នោះ​មិនគួរ​ធ្វើ​វិភាគ ។​

– ស្ត្រី​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​បង្ការ HPV នៅតែ​ត្រូវធ្វើ​វិភាគ​តាម​ដំបូន្មាន​សម្រាប់​ក្រុម​អាយុ​របស់ខ្លួន ។​

៤- មហារីក​ស្បូន​
​នៅ​ដំណាក់កាល​អស់​រដូវ​, ស្ត្រី​ទាំងអស់​គួរស្វែងយល់​អំពី​ហានិភ័យ និង​រោគសញ្ញា​របស់​ជំងឺមហារីក​ស្បូន ។ ប្រសិន​កើតមាន​បាតុភូត​ហូរឈាម​ទ្វារមាស​ខុស​ប្រក្រតី អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម ។​

៥- មហារីក​សួត​
​តាម​ដំបូន្មាន​របស់​សមាគម​មហារីក​អាមេរិក​, ការត្រួតពិនិត្យ​មហារីក​សួរ​រាល់​ឆ្នាំ ដោយ CT Scan កម្រិត​ទាប (LDCT) សម្រាប់​មុខសញ្ញា​កំណត់​មួយចំនួន មាន​ហានិភ័យ​មហារីក​សួត​ខ្ពស់ជាង នោះ​គឺ​ក្រុមមនុស្ស​៖

មាន​អាយុ​ពី ៥៥ ទៅ ៧៤ ឆ្នាំ និង​មាន​សុខភាព​ល្អ​
– បច្ចុប្បន្ន នៅ​ជក់បារី ឬ បាន​បោះបង់​បារី ១៥ ឆ្នាំ​
– ជក់បារី​អប្បបរមា ៣០ កញ្ចប់ ១​ឆ្នាំ​

៦- មហារីក​ក្រពេញ​ប្រូ​ស្តា​ត​
​បុរស​គួរ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​អំពី​រឿង​តើ​គួរ​ធ្វើ​វិភាគ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ឬ អត់ ។​

​ចាប់ផ្តើម​ពី​អាយុ ៥០ ឆ្នាំ បុរស​គួរ​ផ្លាស់ប្តូរ​ជាមួយ​វេជ្ជបណ្ឌិត អំពី​ផលប្រយោជន៍​, គ្រោះថ្នាក់​របស់​ការវិភាគ​នេះ ៕ ប្រែ​សម្រួល​: រតនៈ​

#