សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​ប្តេជ្ញា​អភិវឌ្ឍន៍​ខ្លួន​និង​លុបបំបាត់​រាល់​បញ្ហា​អសកម្ម ជាមួយ​រាជរដ្ឋាភិបាល​

711
ចែករម្លែក

ដោយ​:ដេប៉ូ​/ភ្នំពេញ ​៖ ​ក្រុម​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​បានបង្ហាញ​ជំហរ​ប្តេជ្ញាចិត្ត​បង្កើត​រចនាសម្ព័ន្ធ​ថ្មី​របស់ខ្លួន ព្រមទាំង​អះអាងថា​នឹងចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​ក៏ដូចជា​លុបបំបាត់​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ ដែល​នៅតែ​បង្ក​កើតឡើង​នៅ​កម្ពុជា​នាបច្ចុប្បន្ន​។​

ការបង្ហាញ​ជំហរ បែបនេះ​ធ្វើឡើង​ដោយ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៤ កាលពី​ល្ងាច​ថ្ងៃទី​២៥ ​ខែធ្នូ​ឆ្នាំ​២០១៨​។​

គួរ​បញ្ជាក់ថា​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក សួន រិន្ទ​ឌី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​។​

បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន លោក បណ្ឌិត​ ឡី ​សុភាព ​បានឲ្យដឹងថា​សមា​គម​សហព័ន្ធ​វិនិយោគិន​កម្ពុជា ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ជាមួយ​វិស័យ​ឯកជន ដោយសារ​សមាគម​នេះ ជា​សមាគម​មួយ​ធំ​សម្រាប់​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេសជាតិ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

ពាក់ព័ន្ធ​នឹង​សមាគម​បានរៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​ដែរ​ លោក​បានឲ្យដឹងថា ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​អនុម័ត​រៀបចំ​រចនាសម្ព័ន្ធ​ការងារ​តាម​ផ្នែក​តាម​វិស័យ​នីមួយៗ សម្រាប់​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​របស់​ជាតិឲ្យបាន ស្របតាម​នយោបាយ​រប​ស់រាជ​រដ្ឋាភិបាល​។ ការដោះស្រាយ​បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការប្រើប្រាស់​ឱសថ និង​ផលិតផល​ក្លែងក្លាយ ក្រោម​ការចង្អុលបង្ហាញ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល​កម្ពុជា និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួងមហាផ្ទៃ​​។​

ដោយឡែក​ទាក់ទិន​ទៅនឹង​ឱសថ​ក្លែងក្លាយ ក៏ដូចជា​បញ្ហា​អាហារ​ដែលមាន​សារ​ជាតិ​គីមី​មួយចំនួន​ដែល​កំំ​ពុង​មាន​វត្តមាន​លើ​ទីផ្សារ វិញ​នោះ​ត្រូវបាន​លោក​បណ្ឌិត ឡី​សុភាព​ ប្តេជ្ញា​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹងធ្វើ​ការលុបបំបាត់​ផងដែរ​។​

លោក​បាន​មានប្រសាសន៍ថា “…​ចំពោះ​បន្លែង​ផ្លែឈើ​ត្រី និង​សាច់​ដែលមាន​ជាតិគីមី​ពុល មេរោគ និង​ខ្វះ​អនាម័យ​នោះ សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា នឹងចូលរួម​ដោះស្រាយ​ជាមួយ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច តាមរយៈ​ការ​ផ្តល់នូវ​ឧបករណ៍​ពិនិត្យ ដោយ​ធ្វើការ​ចែកជូន​ប្រជាពលរដ្ឋ ដែលជា​ដំណោះស្រាយ​ក្នុងការ​កម្ចាត់​មេរោគ​ក្នុង​បន្លែ​ផ្លែឈើ និង​សាច់ នា​ថ្ងៃ​ខាងមុខ…​”​។​

ទន្ទឹម​ជាមួយគ្នា​លោក​ក៏បាន​អះអាង​ផងដែរ​អំពី​ផែនការ​ជំរុញ​លើ​វិស័យ​អភិវឌ្ឍ​ដីធ្លី អចលនទ្រព្យ វិស័យ​សិប្បកម្ម ទេសចរណ៍ ឧស្សាហកម្ម វិស័យ​សេវាកម្ម ដើម្បីឱ្យ​វិស័យ​ទាំងនេះ​បន្ត​ការរីកចម្រើន ពោល​វិស័យ​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍ​ជាតិ សុទ្ធតែ​ត្រូវធ្វើ​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ជាតិ​។​

ជាមួយគ្នានេះ​លោក​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​ក៏បាន​បង្ហាញ​ជំហរ​ក្នុងការ​លុបបំបាត់​នូវ​រាល់​អ្នកលក់​ឱសថ គ្រឿងសម្អាង​និង​ទំនិញ​ផ្សេងៗ​ដែល​ក្លែងក្លាយ​និង​ខ្វះ​គុណភាព តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​មិនឱ្យ​បង្ក​កា​របះ​ពាល់​ដល់​សុខភាព​និង​អាយុជីវិត​របស់​ពលរ​ដ្ឋ​បន្តទៅទៀត​៕B/

ក្រុម​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា​បើក កិច្ចប្រជុំ​លើក​ទី​៤ របស់ខ្លួន នា​សណ្ឋាគារ ហាយ​ស្តាយ​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំ​ពេ​ញា​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៨(​រូប:​ដេប៉ូ​)


​​