សមាគម​ស​ហព័ន្ធ​វិនិយោគិន​កម្ពុជា អបអរ​សារ​ទរ លោក ប៉ា សុជាតិ​វង្ស ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​៣

718
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ថ្នាក់ដឹកនាំ​សមាជិក សមាជិកា នៃ​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា សមាគមយុវជន​សេដ្ឋកិច្ចកម្ពុជា​ដែលជា​វិនិយោគិន សហគ្រិន ពាណិជ្ជករ អាជិ​វករ សិប្បករ យុវជន​បានចេញ​លិខិត​អបអរសាទរ​ជូន​ចំពោះ​លោកប៉ា​សុជាតិ​វង្ស​ដែល​ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រាប់​បង្គាប់​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​អាណត្តិ​ទី​៣​ដែល​សក្តិសម​និង​ស្វារ​តី​ស្នេហា​ជាតិ​ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​ក្នុង​កិច្ចការងារ​បំរើ​ជាតិ​មាតុភូមិ​។​

​ក្នុង​លិខិត​ដដែល​នេះ​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ លោក ប៉ា សុជាតិ​វង្ស​ដែល​បាន​យក​ឆន្ទៈ​មនសិកា និង​ពុះពារ​រាល់​ឧបសគ្គ​គ្រប់បែបយ៉ាង ដើម្បី​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​គួរបញ្ជាក់​ថាស​ម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ប្រកាស​ចូលកាន់​តំណែង សមាសភាព​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​អាណត្តិ​ទី​៣ ដែលមាន​លោក ប៉ា សុជាតិ​វង្ស ជា​ប្រធាន​ក្រុមប្រឹក្សា អមដោយ​សមាជិក​ចំនួន​២៦​រូប​។

​សូមបញ្ជាក់ថា ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ កន្លងទៅនេះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​លើសលុប និង​គ្រប់គ្រង​អាសនៈ​ក្រុមប្រឹក្សា ស្ទើរតែ​ទាំងស្រុង​បន្ត​ពី​នោះ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕