សមាគម​ហ្វឹកហាត់ បាញ់កាំភ្លើង​កម្ពុជា ត្អូញត្អែរ​ពី​ការខ្វះខាត​សម្ភារ​ហ្វឹ​ត​ហាត់​

195
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក គុជ វណ្ណៈ អនុប្រធាន​សមាគម​ហ្វឹកហាត់ បាញ់កាំភ្លើង​កម្ពុជា បាន​មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន សមាគម​ហ្វឹកហាត់​បាញ់កាំភ្លើង​កម្ពុជា មានការ​ខ្វះខាត សម្ភារ​ហ្វឹកហាត់​មួយចំនួន សម្រាប់​ឲ្យ​កីឡាករ​-​កីឡាការិនី ធ្វើការ​ហ្វឹកហាត់ បានជា​ប្រចាំ​នោះ​។​

​សម្ភារ​ហ្វឹកហាត់​មួយចំនួន ដែល​ខ្វះខាត រួមមាន កាំំ​ភ្លើង​តាម​ស្តង់ដារ​អន្តរជាតិ និង​គ្រាប់រំសេវ ដោយសារ​ឧបករណ៍​ទាំង ២ នោះ មានតម្លៃ​ថ្លៃ ធ្វើ​ឲ្យ​សមាគម​ហ្វឹកហាត់ បាញ់កាំភ្លើង​កម្ពុជា មិនអាច​មានលទ្ធភាព ទិញ​បានឡើយ​។​

ទិដ្ឋភាព​ហ្វឹកហាត់​បាញ់កាំភ្លើង​

​លោក​ក៏​អំពាវនាវ​ដល់​លោកអ្នក ដែល​ចង់​ហ្វឹកហាត់​កីឡា​បាញ់កាំភ្លើង និង​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា ដែល​ចង់​ជួយឧបត្ថម្ភ អាចទាក់ទង​ជាមួយនឹង​សមាគម ដើម្បី​អភិឌ្ឍន៍​វិស័យ​កីឡា​កាំភ្លើង​កម្ពុជា ត្រៀម​ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ ដោយ​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​។​

​លោក គុជ វណ្ណៈ បាន​បន្ថែមទៀតថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា ជា​ប្រធាន​សមាគម​ហ្វឹកហាត់ បាញ់កាំភ្លើង​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា បាញ់កាំភ្លើង​កម្ពុជា លោក​តែងតែ​ខិតខំ​ប្រឹងប្រែង ជួយ​ដល់​សមាគម​គ្រប់ពេល​។​

​សូមបញ្ជាក់ថា កីឡា​បាញ់កាំភ្លើង​កម្ពុជា ក៏​ជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល​មួយ​ដែរ ហើយក៏​ជា​ប្រភេទ​កីឡា ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយ ពី​ស៊ី​ហ្គេម​ទៀតផង​។ សហព័ន្ធ​នេះ បាន​ស្លាប់​មួយរយៈ​ហើយ តែ​ត្រូវបាន​លោកនាយ​ឩ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា សង្គ្រោះ​ឡើងមក​វិញ ទើប​មាន​ដំណើរការ និង​មានការ​ប្រកួត មកដល់​សព្វថ្ងៃនេះ​វិញ​នោះ ៕v

#