សមាគម​អតីតយុទ្ធជន​ស្រុក​ថ្មគោល​ជួយ​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​

650
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​១៦​ខែកញ្ញា​ឆ្នាំ​២០១៨​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ស្រុក​ថ្មគោល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ផង់​សុភាព​អធិការនគរបាល​ស្រុក​ថ្មគោល​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ស្រុក​។​

ក្នុងនោះ អមដំណើរ​ដោយ​លោក​អនុប្រធាន​ទាំង​៤, លោក​ប្រធានកិត្តិយស​សាខា​ឃុំ​, លោក​ប្រធាន​សាខា​ឃុំ​, លោក​មេភូមិ​សរុប​ចំនួន​២៨​នាក់​បាន ដឹកនាំ​កម្លាំងចម្រុះ​ទៅ​ជួយ​លើក​ផ្ទះ​ចំនួន ១​ខ្នង មាន​ទំហំ (៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​) ត​សំយាប​ក្រោយ​ទំហំ (៣​ម៉ែត្រ​គុណ​២.៥​ម៉ែត្រ​) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កំពស់​១​ម៉ែត្រ (​ក្នុង​គំរោង​) ។

ជូន​ដល់​អតីតយុទ្ធជន​ឈ្មោះ ឈុន ស៊ី​ណាត អត្តលេខ HA91000684 ភេទ​ប្រុស ជា​ជនពិការ អាយុ ៤៧​ឆ្នាំ ដែលមាន​ជីវភាព​ទីទ័លក្រ ពុំមាន​ទី​ជំរក​សមរម្យ ស្ថិតនៅ​ក្នុងភូមិ​ប្រគាប ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​ក្នុងឱកាស​នោះ​អតីតយុទ្ធជន​ឈ្មោះ​ឈុន​ស៊ី​ណាត​ព្រមទាំង​ក្រុមគ្រួសារ​បាន​លើកដៃ​សំពះ​ថ្លែង​អំណរ​ចំពោះ​លោក​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ស្រុក​និង​សហការី​ទាំងអស់​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ជួ​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​ក្រុមគ្រួសារ​គាត់​ឲ្យ​បានរស់នៅ​សមរម្យ​នឹង​គេ​៕S/

​សមាគម​អតីតយុទ្ធជន​ស្រុក​ថ្មគោល​ជួយ​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​