សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន​ដឹកនាំ​ក្រុមអ្នកកាសែត​ចូលរួម​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១៦

114
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​តប​តាម​ការអញ្ជើញ​របស់​លេខាធិការដ្ឋាន​គណៈកម្មាកា​រ​រៀបចំ​ពិព័រណ៍​ចិន អាស៊ាន​លោក​សយ សុភាព​និង​លោក​លីវ​ស៊ា​វ​គ័ង​សហប្រធាន​សមាគម​អ្នក​សារ​ព័​ត័​មាន​កម្ពុជា ចិន នឹង​ដឹកនាំ​ក្រុមអ្នកកាសែត​ចម្រុះ​មួយក្រុម​ពី​ប្រទេស​កម្ពុជា​ជា​តំណាង​មកពី​ដប់​ស្ថាប័ន​រួមមាន​។

ទូរទស្សន៍ វិទ្យុ ទស្សនា​វ​ដ្តី កាសែត វេ​ប​សាយ​ព័​ត័​មាន ជា​ភាសាជាតិ ភាសា​ចិន និង​ភាសា​អង់គ្លេស ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន រយៈពេល ៨ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩​ខែកញ្ញា​ដល់​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​យក​ព័​ត័​មាន​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​

​តាម​ប្រភពពី​លេខាធិការដ្ឋាន​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១៦​បានឱ្យដឹងថា​ឆ្នាំនេះ​ជា​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​ចក្ខុវិស័យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ចិន អាស៊ាន​២០៣០​ឆ្នាំ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​អាស៊ាន និង​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ប្រទេស​ចិន​ថ្មី​។

ពិព័រណ៍​ចិន អាស៊ាន​លើក​ទី ១៦ មាន​ប្រធានបទ កសាង​ខ្សែក្រវាត់​និង​ផ្លូវ​រួមគ្នា​និង​គូស​ចក្ខុវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​និង​បណ្តា​ប្រទេស​ដទៃទៀត​នៅតាម​បណ្តោយ ខ្សែក្រវាត់​និង​ផ្លូវ​។​

​យោងតាម​លេខាធិការដ្ឋាន​នេះ​ពិព័រណ៍​ចិន​អាស៊ាន​ឆ្នាំនេះ​មាន​ស្តង់​ចំនួន​៧.០០០​ស្តង់​សហគ្រាស​ល្បីៗ​នៃ​ប្រទេស​ចិន​ពាណិជ្ជករ​មកពី​ប្រទេស​អាស៊ាន​ទាំង​ដប់​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។​បណ្តា​ប្រទេស​សហប្រតិបត្តិការ​ជាច្រើន​ទៀត​នឹង​នាំយក​ផលិតផល​ទំនិញ​របស់ខ្លួន​ទៅ​ដាក់តាំង​ដើម្បី​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​វិនិយោគ​ពី​ដៃគូ​អន្តរជាតិ តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍​ចិន អាស៊ាន​នេះ​៕S/


​ ​ ​