សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា អំពាវនាវ​សុំ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​គ្រប់គ្រង​ថ្នាំជក់​ស្មើភាព​គ្នា​

1703
ចែករម្លែក
  • 8
    Shares
បារី Luxury ប្រើប្រាស់​សារ​ព្រមាន​ជា​ស្ទីក​ឃឺ​ខុសច្បាប់​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា ហៅ​កាត់​ថា ATIC បាន​អំពាវនាវ​សុំ​ឲ្យ​មានការ​ប្រកួតប្រជែង​ស្មើភាព​គ្នា​លើ​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់ ពោលគឺ​ការអនុវត្ត​បទបញ្ញត្តិ​ស្ដីពី​ការបោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព​លើ​កញ្ចប់​បារី និង​សុង​ក្នុង​ស្ដង់ដារ​តែមួយ​ពី​សំណាក់​ផលិតករ និង​អ្នក​នាំចូល​ចែកចាយ​ផលិតផល​ថ្នាំជក់​ក្នុងស្រុក​ទាំងអស់​។​

​បន្ទាប់ពី​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ និង​លើក​ទិសដៅ​ថ្មី​កាលពី​ខែ​មុន សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា (ATIC) នៅតែ​បន្ដ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​អនុវត្តបាន​ក្នុង​ស្ដង់ដារ​តែមួយ ពោលគឺ​ពួតដៃគ្នា​កម្ចាត់​ចោល​នូវ​រាល់​បញ្ហា​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់ ដូចជា​បារី​ក្លែងក្លាយ បារី​ដែល​គ្មាន​បោះពុម្ព​សារ​ព្រមាន​សុខ​ភាពជា​រូបភាព និង​បារី​ដែល​គ្មាន​តែមប្រិ៍​អាករ​។​

​លោម ម៉ា​ធូ ណូ​ម៉ាន់ ប្រធាន​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​បាន​គូសបញ្ជាក់ថា “​យើង​គឺ​ពិត​ជាមាន​ទស្សន​សុទិដ្ឋិនិយម និង​សាទរភាព​ខ្លាំង​មែនទែន​ចំពោះ​ចំណាត់ការ​របស់​រាជរ​ដ្ឋា​ភិ​បាល ពិសេស​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ទៅលើ​រោងចក្រ​ផលិត​បារី​ក្នុងស្រុក​មួយចំនួន​ដែល​ផលិត​បារី​គ្មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ត្រឹមត្រូវ​តាមច្បាប់ និង​ករណី​រឹបអូស​ផលិតផល​បារី 555 ក្លែងក្លាយ​ពី​អាជីវករ​កាលពី​ថ្មីៗ​កន្លងទៅ ដែល​ទាំងនេះ​គឺ​សុទ្ធតែជា​វិធានការ​ស្រប​ជាមួយនឹង​ទិសដៅ​របស់​យើង​ក្នុងនាម​ជា​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​។ ទោះជា​យ៉ាងនេះ​ក្ដី យើង​ក៏​នៅតែ​ស្នើសុំ​យ៉ាងទទូច​ចំពោះ​រាជរដ្ឋាភិបាល មេត្តា​មាន​វិធានការ​ក្ដៅ​បន្ថែមទៀត​ចំពោះ​ក្រុមហ៊ុន​ដែល​បន្ដ​រំលោភច្បាប់​ទាំងឡាយ ដើម្បី​បង្កើត​ឲ្យ​បាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​កម្ពុជា​”​។​

បារី Hero, luxury, LAPIN, GOLDSEAL, ESSE តាំង​លក់​ដោយ​រំលោភច្បាប់​

​លោក ម៉ា​ធូ ណូ​ម៉ាន់ បាន​គូសបញ្ជាក់​ចុងក្រោយ​ថា សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា ដែលមាន​សមាសភាព​ម​ក​ពី​ក្រុមហ៊ុន PMI, Huotraco, British American Tobacco Cambodia (BATC) និង JTI (Cambodia) គឺ​តែងតែ​អនុលោម​តាម​បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​ទាំងឡាយ​យ៉ាង​ខ្ជាប់ខ្ជួន​។ “​យើង​ជឿជាក់ថា ស្របតាម​ទិសដៅ​របស់​យើង បូករួម​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​ច្បាប់​គ្រប់គ្រង​ថ្នាំជក់ ច្បាស់​ណាស់​យើង​នឹង​អាច​បង្កើតបាន​នូវ​បរិយាកាស​ប្រកួតប្រជែង​ស្មើភាព​គ្នា​មួយ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​នាពេលខាងមុខ​ជាក់​ជាមិនខាន​”​។​

​សូមជម្រាបថា បើទោះបីជា​ក្នុង​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ស្ដីពី​ការបោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព​បានកំណត់​ឲ្យ​មានការ​បោះពុម្ព​សារ​ព្រមាន​ជា​រូបភាព និង​អក្សរ​នៅលើ​ផ្ទៃ​ទាំងសងខាង​កញ្ចប់ និង​សុង​បារី​ក្ដី តែ​បច្ចុប្បន្ន​គឺ​នៅតែមាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយចំនួន​នៅតែ​បន្ដ​រំលោភ​បញ្ញត្តិ​នេះ​ដដែល ដោយ​ជា​ញឹកញយ គេ​សង្កេតឃើញ​មានដូចជា ក្រុមហ៊ុន វី​នី​តុ​ន គ្រុប​(​ផលិតផល​បារី​ម៉ាក Luxury, Angkor Meas, Cambo, Crown, Shuang Xi) និង​ផលិតផល​បារី​ម៉ាក​ផ្សេងៗ​ដូចជា Goldseal, Lapin, IZA, HERO និង ESSE ជាដើម​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ការសុំ​លាលែង​ពី​សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​កាលពី​ថ្មីៗ​កន្លងមកនេះ​រួចមក ក្រុមហ៊ុន វី​នី​តុ​ន គ្រុប គឺ​មិន​បន្ទន់ឥរិយាបថ​ត្រឡប់មក​អនុលោម​ច្បាប់​វិញ​សោះឡើយ បើទោះបីជា​ខ្លួន​បាន​ចុះកិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ជាមួយ​អាជ្ញាធរ​យ៉ាងណាក្ដី ផ្ទុយ​មកវិញ គឺ​ក្រុមហ៊ុន វី​នី​តុ​ន បាន​ប្រើប្រាស់​ស្ទីក​ឃឺ​ដែល​អាច​បក​ចេញ​បាន បិត​ទៅលើ​កញ្ចប់​បារី​ម៉ាក Luxury របស់ខ្លួន ហើយ​ចំពោះ​បារី​ម៉ាក​ផ្សេង​ដូចជា Angkor Meas, Cambo, Crown, Shuang Xi វិញ គឺ​ក្រុមហ៊ុន​នេះ​បោះពុម្ព​ត្រឹមតែ​សារ​ព្រមាន​ជា​អក្សរ​ទំហំ​៣០​ភាគរយ​ប៉ុណ្ណោះ​៕