សមាគម​២​គាំទ្រ ក្រុម​ម​ហ៊ុន NSZ World ដែល​ផ្តល់​ការបណ្ដុះបណ្តាល​យុវជន​លើ អាជីវកម្ម​ទីផ្សារ​

697
ចែករម្លែក

ដោយ​: ដេប៉ូ​
​ភ្នំពេញ​:
ក្រុម​សមាគម​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​សមាគម​អ្នក​ទីផ្សារ​បណ្តាញ​កម្ពុជា ដែលមាន​លោក​បណ្ឌិត ឡី សុភាព ជា​ប្រធាន បានបង្ហាញ​ការកោតសរសើរ ចំពោះ​លោក លី ស៊ីន​ន្ទ អគ្គនាយក​ក្រុមហ៊ុន និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន NSZ World ដែល​បាននិងកំពុង​ចូលរួម​បណ្ដុះបណ្ដាល​យុវជន​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​ទីផ្សារ​បណ្តាញ និង​ជួយ​រក​ការងារ​ឱ្យធ្វើ​។

លោក​បណ្ឌិត ឡី សុភាព គាំទ្រ​ក្រុមហ៊ុន NSZ World ដែល​បាននិងកំពុង​ចូលរួម​បណ្ដុះបណ្ដាល​យុវជន​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​ទីផ្សារ​បណ្តាញ និង​ជួយ​រក​ការងារ​ឱ្យធ្វើ​

​គូរ​បញ្ជាក់ថា​ក្រុមហ៊ុន NSZ World ជា​ក្រុមហ៊ុន​ស្របច្បាប់​មួយ​ដែលមាន​ការនាំ​ចូល និង​ចែកចាយ ផលិតផល​ថែទាំ​សុខភាព និង​សម្ផស​ជា​ប្រភេទ​គ្រី​ម​លាប និង​ជា​ក្រុមហ៊ុន​មួយ​ដែល ជួយ​បណ្ដុះបណ្ដាល​យុវជន​ឲ្យ​ចេះ​ធ្វើ​អាជីវកម្ម​ទីផ្សារ​បណ្តាញ ដើម្បី​ឲ្យ​យុវជន​មានការ​ងារ និង​មុខរបរ​។​

​លោក​បណ្ឌិត ឡី សុភាព បាន​ពាំ​នាំនូវ​ការគាំទ្រ​ឲ្យ​ពី​ថ្នាក់ដឹកនាំ សមាគម​សហព័ន្ធ​វេជ្ជសាស្ត្រ ឱសថ​សាស្ត្រ និង​ទន្តសាស្ត្រ​កម្ពុជា និង​សមាគម​អ្នក​ទីផ្សារ បណ្តាញ​កម្ពុជា ឲ្យ​ក្រុមហ៊ុន NSZ World ប្រឹងប្រែង​បន្ត​ការចូលរួម​បណ្ដុះបណ្ដាល​យុវជន បន្ថែមទៀត​។​

​ជាមួយគ្នានេះ​លោក​បណ្ឌិត ឡី សុភាព ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ផ្តល់​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​យើង​អាច​ទទួលបាន​ការសិក្សា ការងារ និង​មុខរបរ ហើយ​សូម​សំណូមពរ ដល់​ក្រុមហ៊ុន​ទាំងអស់​ត្រូវគោរព​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និង​គ្រប់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ឲ្យ​បានល្អ​៕ ល​