សមាគម​-​សហគមន៍​នៅ​សាធារណរដ្ឋ​កូរ៉េ​ចំនួន​៥​ចេញ​សារលិខិត​អបអរសាទរ​ការចុះបញ្ជី​រ​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​

1973
ចែករម្លែក

(​ភ្នំពេញ​)៖​ថ្មីៗ​នេះ​សមាគម សហគមន៍ មូលនិធិ​ខ្មែរ​សម្ព័ន្ធ​យុវជន​នៅ​សាធារណរដ្ឋ​កូរ៉េ​ចំនួន​៥ បានចេញ​សារលិខិត​ចូលរួម​អបអរសាទរ ការបញ្ចូល​រមណីយដ្ឋាន តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ ហើយ​បានចាត់ទុក បេ​តិ​ភណ្ឌ​មួយ​នេះ គឺ​ជាង​ដួងព្រលឹង​ជាតិ​។​

​មន្ត្រី​ស្ថានទូត​កូរ៉េ​បានឱ្យដឹងថា​៖​បណ្តា​សមាគម សហគមន៍ មូលនិធិ​ខ្មែរ សម្ព័ន្ធ​យុវជន​នៅ​សាធារណរដ្ឋ​កូរ៉េ ចំនួន​៥​នេះ​រួមមាន​៖​ទី​១. មូលនិធិ​យុវជន​ខ្មែរ​ស្ម័គ្រចិត្ត​នៅ​កូរ៉េ​ទី​២. សម្ព័ន្ធ​យុវជន​ស្ម័គ្រចិត្ត ទី​៣. សហគម​ក្រុង​គឹម​ហ៊ែ ទី​៤. សហគមន៍​ខ្មែរ​ស្ម័គ្រចិត្ត​អឺត​ចង​ប៊ូ ទី​៥. សហគមន៍​កម្ពុជា ទីក្រុង​ផ្យ​ង​ថេ​ក​។​

​សមាគម​និង​សហគមន៍​ទាំងនោះ​បានចេញ​សារលិខិត​មាន​អត្ថន័យ​ស្រដៀង​គ្នា​ថា​៖​យើងខ្ញុំ​ទាំងអស់គ្នា​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​និង​មាន​មោទនភាព​បំផុត​នូវ​មហា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​របស់​ជាតិ​កម្ពុជា​ទាំងមូល​ដោយ​គណៈកម្មាការ​បេ​តិក​​ភណ្ឌ​ពិភពលោក (UNESCO)​ចុះបញ្ជី រមណីយដ្ឋាន​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​៕

តំបន់​ប្រាសាទសំបូរព្រៃគុក ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នាពេលនេះ គឺជា​មហា​សមិទ្ធផល និង​ជា​កិត្យានុភាព​ដ៏​ខ្ពស់ត្រដែត​ថ្មី​មួយទៀត​របស់​ជាតិ​យើង​ដែល​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ និង​ឥត​រាថយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​