សមាគម ភ្នំពេញ​អូរ​បែកក្អម​ឡាយ​អិន​ក្លិប​ក្នុង​ដំណើរ​២០​ឆ្នាំ​របស់ខ្លួន​

578
ចែករម្លែក

ដោយៈ​ដេប៉ូ​/ភ្នំពេញៈ​សមាគម ភ្នំពេញ​អូរ បែកក្អម ឡាយ​អិន​ក្លិប​គឺជា​សមាគម​មនុស្ស​ធម៌​ដើម្បី​ជួយ​ដល់​សង្គម​ជ​ពិសេស​បាន​ផ្តោតលើ​សកម្មភាព​សំខាន់​លើ​វិស័យ​អប់រំ​និង​បរិស្ថាន​ជា​ចម្បង​នោះបាន​សម្រេច​នូវ​សមិទ្ធផល​ជាច្រើន​របស់ខ្លួន​ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​នៅ​កម្ពុជា​។​

សមាគម​ភ្នំពេញ​អូរ​បែកក្អម​ឡាយ​អិន​ក្លិប​ក្នុងពេល​ប្រារព្ធ​ខួប​២០​ឆ្នាំ​របស់ខ្លួន​

សមាគម​ភ្នំពេញ​អូរ បែកក្អម​ឡាយ​អិន​ក្លិប​បាន​បង្កើតឡើង​នា​ខែមករា​ឆ្នាំ ១៩៩៨ ក្រោម​ការគាំទ្រ​របស់​ឡា​យ​អិន​ក្លិប​នៅ​ខេត្ត​ឈី​បា​ប្រទេស​ជប៉ុន​។​គិត​រហូតមកដល់​ឆ្នាំ​២០១៩​នេះ​ឡាយ​អិន​ក្លិប​បានធ្វើ​ការកែលម្អ​បរិយាកាស​លើ​ការអប់រំ​កុមារ និង បាន​សាងសង់​អគារ​សាលារៀន​ចំនួន​២០​ខ្នង​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​ដូចជា ភ្នំពេញ តាកែវ សៀមរាប កំពង់ឆ្នាំង ស្ទឹងត្រែង ជាដើម​។​នាពេល​ប​ច្ចុ​ប្ប​ដែរ​ឡាយ​អិន​ក្លិប​កំពុងធ្វើការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​បន្ត​ឧបត្ថម្ភ​បន្ទប់​សិក្សា ភាសា​អង់គ្លេស និង​បន្ទប់​កុំព្យូទ័រ នៅ​ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តក្រចេះ​ជាដើម​។​
​ក្រៅពី​សកម្មភាព​មនុស្ស​ធម៌​លើ​វិស័យ​ទាំងនេះ​ឡាយ​អិន​ក្លិប នៅមាន​ការជួយ​គ្រោះទឹកជំនន់​ដល់​ពលរ​ដ្ឋ ទាំង​ស្នាក់នៅ​និង​កា​ប្រកបមុខរបរ​ផ្សេងៗ​ទៅតាម​លទ្ធភាព​។​

សមាគម​ភ្នំពេញ​អូរ​បែកក្អម​ឡាយ​អិន​ក្លិប​ក្នុងពេល​ប្រារព្ធ​ខួប​២០​ឆ្នាំ​របស់ខ្លួន​

​លោក ស៊ុន​សុឃាង ប្រធាន​អាណត្តិ​ទី​៥​ប្រចាំ​សមាគម​ភ្នំពេញ​អូរ​បែកក្អម​ឡាយ​អិន​ក្លិប​បានឱ្យដឹងថា ក្រោម​ការជួយឧបត្ថម្ភ​ជា​មនុស្សធម៌​រយៈពេល​២០​ឆ្នាំ​មកនេះ​ឡាយ​អិន​ក្លិប​មាន​ទស្សនៈវិស័យ​ច្បាស់លាស់​ក្នុង​ការជួយ​ស្តារ​និង​កសាង​ប្រទេស​កម្ពុជា​។​ពលរដ្ឋ​កម្ពុជា​បានទទួល​ការពង្រឹង​សុខុមាលភាព​ក្រោម​បរិយាកាស​ការរស់នៅ​ល្អប្រសើរ​និង​អំណោយផល​ទាក់ទិន​នឹង​វិស័យ​អប់រំ សង្គមកិច្ច ធនធានមនុស្ស បរិស្ថាន និង​ធម្មជាតិ​។​លោក​បានបញ្ជាក់​បន្ថែម​ថា​”​យើង​នឹង​នៅតែ​បន្ត​ការអភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ជា​និរន្តរ៍ ហើយ​ពេលនេះ​អ្វីដែល​ធ្វើឱ្យ​សមាគម​ភ្នំពេញ​អូរ​បែកក្អម ឡាយ​អិន​ក្លិប ក្លាយជា​សមាគម​ដ៏​ចំណាន​ប្រកបដោយ​ទេពកោសល្យ​ក្នុង​ការងារ​ជួយ​ដល់​សង្គម​និង​ប្រទេសជាតិ​”​។​

សមាគម​ភ្នំពេញ​អូរ​បែកក្អម​ឡាយ​អិន​ក្លិប​ក្នុងពេល​ប្រារព្ធ​ខួប​២០​ឆ្នាំ​របស់ខ្លួន​

​លោក ខាន់​ហ្សា​គី ជនជាតិ​ជ​ប៉ុន​ដែលជា​ស្ថាបនិក​នៃ​សមាគម​ភ្នំពេញ​អូរ​បែកក្អម ឡាយ​អិន​ក្លិប​ដែល​បាន​បង្កើត​នា​ឆ្នាំ​១៩៩៨​បាន​រំលឹក​ដោយ​ពេញចិត្ត​ចំពោះ​អ្វីដែល​បានកើត​ឡើង​នៅ​កម្ពុជា​តាមរយៈ​នៃ​ការចូលរួម​របស់​សមា​គម​។​លោក​ក៏​អរគុណ​ចំពោះ​ការចូលរួម​ពី​សមាជិក​នៃ​សមាគម​ទាំងមូល​ជាមួយនឹង​សកម្មភាព​ដោយ​មិន​ស្រកស្រុត​។​លោក​ថា​ពិតណាស់​សមាគម​ភ្នំពេញ​អូរ​បែកក្អម ឡាយ​អិន​ក្លិប​មកដល់​ឆ្នាំ​២០១៩​នេះ​គឺ​២០​ឆ្នាំ​ហើយ​។​២០​ឆ្នាំនេះ​បើ​គិត​ជា​មនុស្សពេញវ័យ​ដូច្នេះ​ក្លិប​ក៏​មានន័យថា​ពេញវ័យ​ហើយ​ដែរ​។​

​ចំណែក​លេខា​ទីមួយ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក តា​ណា​បេ បាន​កោតសរសើ​ដល់​ស្មារតី​របស់​ក្លិប​តោ​ភ្នំពេញ​អូរ​បែកក្អម។​លោ​កថា​សមាគម​តោ​មួយ​នេះ​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន វិស័យ​អប់រំ បរិស្ថាន សុខាភិបាល​។​បាន​ជួយ​ដល់​ប្រជាជន​ខ្វះខាត​ស្បៀង រងគ្រោះ​ទឹកជំនន់​។​បាន​អនុវត្តបាន​ដោយ​ឈរលើ​ស្មារតី​យើង​បម្រើ​តាមរយ​សកម្មភាព​ក្លិប​តោ ធ្វើ​ឲ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​កាន់តែ​រឹងមាំ​។
គួរ​បញ្ជាក់ថា សមាគម​ភ្នំពេញ​អូរ​បែកក្អម​ឡាយ​អិន​ក្លិប​បានធ្វើ​ការជួបជុំ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១២​ខែមករា​កន្លងទៅនេះ​ដើម្បី​ប្រារព្ធ​ខួប​២០​ឆ្នាំ​របស់ខ្លួន​ដោយមាន​ប្រតិភូ​មកពី​សៀមរាប​អង្គរវត្ត​ឡាយ​អិន​ក្លិប​,​បាយ័ន​ឡាយ​អិន​ក្លិប​,​លី​អូ​ក្លិប​,​ភ្នំពេញ​សែន​សុខ​,​ភ្នំពេញ​គី​ហ្សូ​ណា​និង​អូរ​បែក​ក្អូ​ម​,​ក្លិប​ជប៉ុន ជី​បា​,​ក្លិប​តឺ​ណា​ម៉ា​ស៊ី​,​ឡាយ​អិន​ក្លិប​មកពី​ប្រទេស​ថៃ​និង​ក្លិប​មកពី​ជប៉ុន​មួយចំនួនទៀត​៕សរន