សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​៥២៣៤ ខណៈដែល​គណបក្សនយោបាយ​មាន​ចំនួន​៣៦

2154
ចែករម្លែក
  • 31
    Shares
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ (​រូប​៖ ក្រសួងមហាផ្ទៃ​)​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ បច្ចុប្បន្ននេះ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​សរុប ៥២៣៤ និង​គណបក្សនយោបាយ​មាន​ចំនួន​សរុប ៣៦​គណបក្ស ក្នុងនោះ​គណបក្ស​បាន​បង្កើត តែ​មិនទាន់បាន​សុំ​ចុះបញ្ជី​មាន​ចំនួន​០១​គណបក្ស​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ោ ភក្តិ អគ្គលេខាធិការដ្ឋាន នៃ​ក្រសួងមហាផ្ទៃ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ោ ភក្តិ បាន​ថ្លែង​បញ្ជាក់ថា មកដល់​បច្ចុប្បន្ន សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​មាន​ចំនួន​សរុប ៥២៣៤ ក្នុងនោះ សមាគម​មាន​ចំនួន ២១១៧ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ៣១១៧​។ ក្នុង​ឆ្នាំ​២០១៧ ក្រសួង​បាន​ចុះបញ្ជី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ២៥៨ ក្នុងនោះ​សមាគម​ចំនួន​១២៨ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១៣០ និង​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន​០៨ និង​លុបឈ្មោះ​ចេញពី​បញ្ជី​ចំនួន​២០ (​សមាគម​ចំនួន​០៦ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​១៤)​។

​លោក​បាន​បន្តថា គិត​មកដល់​ដំណាច់ឆ្នាំ​២០១៧ គណបក្សនយោបាយ​មាន​ចំនួន​សរុប ៣៦​គណបក្ស ក្នុងនោះ​គណបក្ស​បាន​បង្កើត តែ​មិនទាន់បាន​សុំ​ចុះបញ្ជី​មាន​ចំនួន​០១​គណបក្ស​។ នៅក្នុង​ឆ្នាំ​២០១៧ ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​អោយ​បង្កើត​គណបក្សនយោបាយ​ចំនួន​០៣​គណបក្ស ចុះ​ក្នុង​បញ្ជី​គណបក្ស​ចំនួន​៤​គណបក្ស និង​លុបឈ្មោះ​គណបក្សនយោបាយ​ចេញពី​បញ្ជី​គណបក្ស​ចំនួន​៣៦​គណបក្ស​៕L