សមាជិកគ្រួសារ​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​ដែល​បែក​គ្នា​ក្នុង​សង្គ្រាម ជួបគ្នា​នៅ​កូរ៉េខាងជើង​

2833
ចែករម្លែក

​សមាជិក​រាប់សិប​គ្រួសារ​ដែល​ភាគច្រើន​វ័យចាស់ ដែល​មកពី​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បាន​ជួប​មុខ​គ្នា ដោយ​ក្តី​រំជួលចិត្ត​ជាមួយនឹង​ការ​ស្រក់​ទឹកភ្នែក ខណៈដែល សាច់ញាតិ​ទាំងនោះ បាន​ជួប​មុខ​គ្នា ជា​លើកទីមួយ​ក្នុង​រយៈពេល​៦៥​ឆ្នាំ​កន្លងទៅនេះ ។​

​ក្រុមគ្រួសារ​កូរ៉េខាងត្បូង​មួយក្រុម​ដែល​ភាគច្រើន​មាន​វ័យចាស់​នោះ បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​Kumgang នៅ​កូរ៉េខាងជើង កាលពី​ថ្ងៃ​ចន្ទ​​ទី​២០​ខែសីហារ​សម្រាប់​ព្រឹត្តិការណ៍​ជួប​មុខ​ក្រុមគ្រួសារ ដែលជា​ការរៀបចំ​ឱ្យ​ជួបគ្នា​ជា​លើកទីមួយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។​

​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ បាន​នាំ​មានការ​បែក​ចែង​ឧបទ្វីប​កូរ៉េ​និង​ការបែកបាក់​គ្រួសារ​។​

​មាន​ប្រជាជន​កូរ៉េខាងជើង​ចំនួន​៨៣​នាក់​និង មនុស្ស​៨៩​នាក់​មកពី​ប្រទេស​កូរ៉េខាងត្បូង​បាន​ចូលរួម​ព្រឹត្តិការណ៍​ជួប​មុខ​ក្រុមគ្រួសារ​ដែលមាន​រយៈពេល​៣​ថ្ងៃនេះ​៕​ដោយ​៖​សុខា​/sn

សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ បាន​នាំ​មានការ​បែក​ចែង​ឧបទ្វីប​កូរ៉េ និង​ការបែកបាក់​គ្រួសារ​