សមាជិកសភា​ជប៉ុន​បន្ត​ជំហរ​ដ៏​រឹងមាំ​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន

929
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ បន្ទាប់ពី​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាល​ស្តីពី «​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​» ហើយ​នោះ​នៅវេលា​ថ្ងៃត្រង់ក្នុង​ថ្ងៃ​ដំបូង​នៃ​ការបំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ជប៉ុន​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​គណៈប្រតិភូ​បាន​អញ្ជើញពិសារអាហារ​ថ្ងៃត្រង់​និង​ពិភាក្សា​លើ​បញ្ហា​មួយចំនួន​ដែល​រៀបចំ​ដោយ​លោក ម៉ា សា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា (Masahiro IMAMURA) ប្រធាន​សម្ព័ន្ធមិត្តភាព​សភា​ជប៉ុន​-​កម្ពុជា ។

​នៅក្នុង​ពិធី​អាហារ​ថ្ងៃ​ត្រង់នោះ លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា បាន​មានប្រសាសន៍ថា​៖​សមា ជិកសភា​ជប៉ុន​ទាំងអស់​ដែលមាន​វត្តមាន​ក្នុង​កម្ម វិធី​ពិសា​របាយ​ថ្ងៃត្រង់​នេះ​ចង់​ជំរុញ​និង​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​ជប៉ុន​និង​កម្ពុជា​បន្ត​មាន​ទំនាក់ទំនង​ល្អ​បន្ថែមទៀត​ហើយក៏​ចង់ឃើញ​ពី​ភាពជោគជ័យ​ជាពិសេស​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។​សមាជិកសភា​ដែលមាន​វត្តមាន​ក្នុងជំនួប​នេះ​ក៏បាន​អះអាង​និង​បង្ហាញ​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ឱ្យដឹង​នៅក្នុង​ជំនួប​ថាក្នុងជំនួប​ពិសារ​អាហារ​និង​ពិភាក្សា​ការងារ​នោះលោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា បាន​សម្តែង ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គណៈ​ប្រិ​ភូ​ដែល​បាន មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​។​

​លោក អ៊ី​ម៉ា​មូរ៉ា ក៏បាន​លើកឡើង​អំពី​ទំនាក់ទំនង​ប្រទេស​ជប៉ុន​និង​កម្ពុជា​ដែល​កំពុងមាន​ភាព​ជិត​ស្និ​ទ្ធិ​យ៉ាងខ្លាំង។លោក​ក៏បាន​គូសបញ្ជាក់​ពី​ការវិវឌ្ឍ​ន៍​ដ៏​ល្អប្រសើរ​នៃ​ការវិនិ យោគ​របស់​ជប៉ុន​នៅ​កម្ពុជា​ដោយ​លោក​គូសបញ្ជាក់ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ៣០៩​ក្រុម ហ៊ុន​កំពុង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ ។​

​បើតាម​លោក​ប្រធាន​សម្ព័ន្ធ​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​បច្ចុប្បន្ននេះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុ​ជាមាន​ជិត ៣ ពាន់​លាន ដុល្លារ ។​លោក​ក៏​រំលឹក​ផងដែរ​ថា​ពី​ការធ្វើ​ពិធី​ផ្សេង​រវាង​ជប៉ុន​និង​កម្ពុជា​ដើម្បី​អបអរសាទរ​ខួប ៦០ ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​កាលពី​ឆ្នាំ២០១៨កន្លង​ទៅហើយ​ក្នុងឱកាស​ប្រារព្ធ​ខួប​៦០ឆ្នាំ​នោះ​ជប៉ុន​ក៏បាន​បើក​អគ្គ​កុងស៊ុល ​នៅ​ខេត្តសៀមរាប​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ទៅទស្សនា​និង​វិនិយោគ​នៅ​ខេត្តសៀមរាប​។​

​លោក អ៊ី​ម៉ា​មូរ៉ា ក៏បាន​គូសបញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ដំណើរការ​របស់​ក្រុមហ៊ុន​អាកា សចរណ៍ ANA របស់​ជប៉ុន​បន្ទាប់ពី​បាន​បើក​ដំណើរ ការឡើង​វិញ​នៅ​អំឡុង​ឆ្នាំ​២០១៦​។

លោក អ៊ី​ម៉ា​មូរ៉ា ក៏បាន​កោតសរសើរ​ពី​ស្ថានភាព​លូតលាស់​ដ៏​ល្អប្រសើរ​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​សម្រេចបាន​ក្នុង​រង្វង់​ប្រមាណ​ជាង ៧ ភាគរយ​ជា​រៀងរាល់ឆ្នាំ​ដែលជា​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​រឹងមាំ​សម្រាប់​កម្ពុជា​។​លោក​បានបង្ហាញ​ក្តីសង្ឃឹម​ថា​ការរីកចម្រើន​របស់​ក​ម្ពុ​ជា នឹង​បែងចែក​ប្រយោជន៍​ជា​ផ្លែផ្កា​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលជា​កត្តា​ដ៏​សំខា ន់​ក្នុងការ​រក្សាបាន​នូវ​ស្ថេរភាព​នយោបាយ​សម្រាប់​ប្រទេស កម្ពុជា​។​

​លោក​ក៏បាន​ស្វាគមន៍​ចំពោះ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​កម្ពុ​ជានា​ឆ្នាំ ២០១៨ កន្លងទៅ​ផងដែរ ។ លោក​បានទទួល ស្គាល់​ចំពោះ​សភាពការណ៍​ជាក់ស្តែង​នៅ​កម្ពុជា​ដែល​កំពុងមាន​សន្តិភាព ស្ថេរភាព​ជាពិសេស​លោក​បានឃើញ​ទឹកមុខ​ប្រជាពលរដ្ឋ​កម្ពុជា ពោរពេញ​ដោយ​ការ​ញញឹម និង​ក្តីសង្ឃឹម​។​

​លោក អ៊ី​ម៉ា​មូរ៉ា បាន​មានប្រសាសន៍​ដែរ​ថា​នាពេល​លោក​បាន​ជួប​យុវជន​កម្ពុជា​ចំនួន​ពីរ​ក្រុម​រួចមកហើយ ហើយ​លោក​តែង​បាន​លើក​ទឹក ចិត្ត​ឱ្យ​យុវជន​កម្ពុជា​បន្ត​ការខិតខំ​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​រីកចម្រើន​បន្ថែមទៀត។លោកអ៊ី​ម៉ា​មូរ៉ា ដែលជា​សមាជិក​ជាន់ខ្ពស់​មួយរូប​មកពីគណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ជប៉ុន អា​បេ ស៊ីន​ហ្ស៊ូ ក៏​បង្ហាញ​ក្តី​សង្ឃឹមថា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោហ៊ុនសែននៅ​ប្រទេស​ជប៉ុន​ពេលនេះ ​នឹង​ជួយ​បង្ហាញ​និង​បកស្រាយ​អំពី​ចំណុច​ល្អៗ​ជាច្រើន​របស់​កម្ពុជា​ដ​ល់​ប្រជាពលរដ្ឋ ជប៉ុន​។

​លោក​បាន​បន្ថែម​ជា​ចុងក្រោយ​ថា​សមាជិកសភា​ជប៉ុន​ទាំងអស់​ដែលមាន​វត្តមាន​ក្នុង​កម្មវិធី​ពិសា​បាយ​ថ្ងៃ​ត្រង់នេះ​ចង់​ជំរុញ​និង​ធ្វើ​យ៉ាង ណា​ឱ្យ​ប្រទេស​ជប៉ុន​និង​កម្ពុជា​បន្ត​មាន​ទំនាក់ទំនង​ល្អ​បន្ថែមទៀត​ហើយក៏​ចង់ឃើញ​ពី​ភាពជោគជ័យ​ជាពិសេស​ការអភិ វឌ្ឍន៍​នៅ​កម្ពុជា ​។ សមាជិកសភា​ដែលមាន​វត្តមាន​ក្នុងជំនួប​នេះ​ក៏បាន​អះអាង​និង​បង្ហាញ​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​ជំរុញ​អ្នកវិនិយោគ​ជប៉ុន​ឱ្យមក​បណ្តាក់ទុននៅ​កម្ពុជា​កា ន់តែច្រើន​ថែមទៀត​។

​ជា​កិច្ច​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​លោក​ចំពោះ​ពាក្យពេចន៍​ប្រក ប​ភាព​វិជ្ជមាន​ទាំងឡាយ​ចំពោះ​ប្រទេស​កម្ពុជា​ហើ យស​ម្តេច​តេ​ជោ​បាន​គូស​បញ្ជាក់ដែរថា​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​មកកាន់​ប្រទេស​ជប៉ុន​ពេលនេះ​គឺមាន​គោលបំណង​ជួប​ជា មួយ​អ្នក វិនិយោគ​ជប៉ុន​ដែល​ព្រឹក​មិញ​មានការ​ចូលរួម​ពី​អ្នកវិនិយោគ​ជប៉ុន​ក្នុង​វេទិកា​វិនិយោគ​នៅ​កម្ពុជា​រហូតដល់​ទៅ​ជាង ៣០០ នាក់​។​

​ពាក់ព័ន្ធ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ជប៉ុន​វិញ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​បាន​ឡើង ដល់​កម្រិត​ថ្មី​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ផងដែរ​ថា​ពី​ការកើនឡើង​នូវ​ជំនួយ​និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដោយ​សម្តេច ចាត់ទុក​នេះ​ជា​សករាជ​ថ្មី​នៃ​កិច្ចសហការ​រវាង​កម្ពុ​ជា​និង​ជប៉ុន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​រំ​លឺ​កថា ភាពជោគជ័យ​របស់​ក​ម្ពុ​ជា​កន្លងទៅ​ក៏ដូចជា​ពេលបច្ចុប្បន្ន​មិនអាច​កាត់ផ្តាច់​ពី​ជំនួយ​របស់ រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​នោះឡើយ ។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​ជំនួយ​នេះ​បាន​ចូលរួម​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​របស់ កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា ដែល​បាន​យក​លិខិត​អបអរសាទរ​របស់​អគ្គ​លេខាធិការ​គណបក្ស ប្រជាធិបតេយ្យ​សេរី​របស់​ជប៉ុន​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ជូន​សម្តេច​ដល់ផ្ទះ​កាលពី​ឆ្នាំ ២០១៨ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មូរ៉ា ថា​ដូច​អ្វីដែល​លោក​បានឃើញ​ជាក់ស្តែង​ហើយ​ចំពោះ​ស្ថានភាព របស់​ប្រជាពលរដ្ឋ​កម្ពុជា​ពេល​លោក​អញ្ ជើញ​មកកាន់​ប្រទេស​កម្ពុជា​គឺ​មិនមាន​ប្រជាពលរដ្ឋ​ណា​ដែល​ស្លាប់​ដោយសារ​អត់​ស្បៀង​ឬ​ដោយ សារភាព​ច្របូកច្របល់​នោះឡើយ ។ ប្រជាពលរដ្ឋ​នៅតែមាន​ភាពសប្បាយ​រីករាយ​ក្រោយ​ការបោះឆ្នោត​ហើយ​បន្ត​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត ជាធម្មតា​។​

​ក្នុងឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​លោកស្រី​ដែលជា​កូនស្រី​របស់លោក កេ អូ​ប៊ូ​ជី អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ឱ្យ​បំ ពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ផងដែរ ។ លោក អូ​ប៊ូ​ជី ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្រោយ​កម្ពុ ជា​បិទ​បញ្ចប់ ភ្លើងសង្គ្រាម ។ លោក​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ពីថ្ងៃ​ទី​១០-១១ ខែមករា ឆ្នាំ​២០០០៕​