សមាជិកសភា​បក្សប្រឆាំង​គប់គ្រាប់បែកផ្សែង​នៅ​សភា​កូ​សូ​វ៉ូ​ដើម្បី​រារាំង​ការផ្តល់​សច្ចាប័ន​ព្រំដែន​ដ៏​ចម្រូងចម្រាស​

3590
ចែករម្លែក

​ក្រុម​សមាជិក​កូ​សូ​វ៉ូ​បានអនុម័ត​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​ជាមួយ​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ​ទោះបី​ជាមាន​ការប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​​របស់​គណបក្សប្រឆាំង​នៅ​ក្នុងការ​ខំប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការបោះឆ្នោត​គាំទ្រ​នេះ ក៏ដោយ​។​

​ការប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​សមាជិក​គណបក្សប្រឆាំង​នៅ​សភា​របស់​ប្រទេស​កូ​សូ​វ៉ូ​ដើម្បី​បញ្ឈប់​ការបោះឆ្នោត​​គាំទ្រ​កិច្ចព្រមព្រៀង​កំណត់ព្រំដែន​ដ៏​ចម្រូងចម្រាស​ជាមួយ​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ​។​

​សមាជិកសភា​ត្រូវបាន​គេ​រំពឹងថា​នឹង​បោះឆ្នោត​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​នេះ​នៅពេល​គណបក្ស​«​ចលនា​សម្រេចចិត្ត​ខ្លួន​​ឯង​»​នេះ បាន​​គប់គ្រាប់បែកផ្សែងនៅ​អំឡុង​ប្រជុំ​សភា​នេះ ខណៈដែល​ការបោះឆ្នោត​គាំទ្រ​លើ​កិច្ចព្រមព្រៀង​ព្រំដែន​នេះ​បម្រុង​​នឹង​ចាប់ផ្តើម​នោះ​។​

​នៅក្នុង​អគារ​សភា​នេះ មាន​សមាជិកសភា​១២០​នាក់​បាន​កំពុង​ប្រជុំ ។ នៅក្នុង​ហេតុ​ការ​នេះ សមាជិកសភា​ខ្លះ​រត់​ចេញទៅ​ក្រៅ​ដោយ​យក​​ដៃ​បិទមាត់ ខណៈដែល កំប៉ុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ត្រូវបាន​ចោល​កាត់​បន្ទប់​ប្រជុំ​សភា​នេះ ។ សមាជិកសភា ត្រូវបាន​ជម្លៀសចេញ​បន្ទាប់​​ពី​ហេតុការណ៍​នេះ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២១​មីនា​។​

​កិច្ចព្រមព្រៀង​ព្រំដែន​ដែល​ត្រូវបាន​ស្នើឡើង​នេះ​គឺជា​ការដាក់​លក្ខខណ្ឌ​ជាមុន​ដែល​កំណត់ដោយ​សហភាព​អឺរ៉ុប​ដើម្បី​ផ្តល់ឱ្យ​ប្រជាជន​កូ​សូ​វ៉ូ​​ដែលជា​សមាជិក​ចុងក្រោយ​បំផុត​ទៅ​សហភាព​អឺរ៉ុប​ធ្វើដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ ។​

​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រូ​បាន​យល់ព្រម​រួចហើយ​នូវ​កិច្ចព្រមព្រៀង​នេះ​ប៉ុន្តែ គណបក្សប្រឆាំង​នេះ​បានធ្វើ​ការតវ៉ា​ប្រឆាំង​កិច្ចព្រមព្រៀង​​នេះ​ដោយ​អះអាងថា​កូ​សូ​វ៉ូ​បាត់បង់​ទឹកដី​តំបន់​ព្រំដែន​មួយចំនួន​ទៅ​ប្រទេសជិតខាង​ខ្លួន​នេះ នៅក្រោម​កិច្ចព្រមព្រៀង​ព្រំដែន​ដែល​​ត្រូវបាន​សម្រេចបាន​កា​លពី​ឆ្នាំ​២០១៥៕​ដោយ​៖​សុខា​/sn