សមាជិកសភា​បើកភ្លើង​ខៀវ​ឱ្យ​អាម៉េរិក​បង្កើត​កងកម្លាំង​អវកាស​

230
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​នឹង​ទទួលបាន​កងកម្លាំង​អវកាស​ថ្មី​រួមជាមួយ​ការចំណាយ​យោធា​ចំនួន ៧៣៨ ពាន់​លាន​ដុល្លារ​ក្រោម​កិច្ចព្រមព្រៀង​ដែល​គាំទ្រ​ដោយ​សមាជិកសភា​ទាំងពីរ​បក្ស​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ។​

​ការចំណាយ​ឆ្នាំ២០២០ នៅក្នុង​ច្បាប់​ស្តីពី​ការផ្តល់​សិទ្ធិ​ការពារជាតិ​កើនឡើង​ពី​ទឹកប្រាក់​ចំនួន ៧១៦ ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​អនុញ្ញាត​កាលពី​ឆ្នាំមុន ហើយនឹង​ត្រូវ​ចំណាយ​ស​ម្រា​ប់​សកម្មភាព​យោធា​ជាច្រើន​ប្រភេទ​។​

​ច្បាប់​នេះ​ក៏​នឹង​បង្កើត​មែកធាង​ទី​៦​នៃ​យោធា​មាន​មូលដ្ឋាន​នៅ​ទី​អវកាស​ផងដែរ បន្ទាប់ពី​កងទ័ពជើងគោក កងទ័ពអាកាស កងទ័ពជើងទឹក កង​ម៉ា​រី​ននិងឆ្មាំ​សមុទ្រ​។​

​ច្បាប់​នេះ​បានទទួល​ការយល់ព្រម​ពី​សមាជិកសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​នៅក្នុង​គណៈកម្មាធិការ​ទីភ្នាក់ងារ​ប្រដាប់អាវុធ​ទាំង​ក្នុង​សភា​និង​ព្រឹទ្ធសភា ដូច្នេះ​ការអនុម័ត​ពីសភាសភា​ទំនងជា​នឹង​កើតឡើង​ឆាប់ៗ​។​

​ពួក​ប្រជាធិបតេយ្យ​បាន​យល់ព្រម​អនុម័ត​វិធានការ​នេះ​ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀងរ​វា​បក្ស​ទាំងពីរ​ស្តីពី​ការឈប់​សម្រាក​បិតុភាព​សម្រាប់​បុគ្គលិក​សហព័ន្ធ​បន្ទាប់ពី​មាន​ការចរចា​ជាច្រើន​ខែ​៕ ដោយ៖ កញ្ញាដាលីស

អនុ​ប្រធានាធិបតី​ម៉ៃ​ផេ​ន​និយាយ​អំពី​ការបង្កើត​កងកម្លាំង​អវកាស​កាលពី​ថ្ងៃទី​៩​សីហា​កន្លងទៅ