សមាជិកសភា​អាម៉េរិក​ជួប​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​និយាយ​ពី​ការកាត់ទោស​លោក កឹម សុខា​

167
ចែករម្លែក
សមាជិកសភា​អាម៉េរិក​ជួប​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​និយាយ​ពី​ការកាត់ទោស​លោក កឹម សុខា​

ដោយៈ​មុ​នីរ័ត្ន​/​ភ្នំពេញៈ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​នៅ​ទីស្តីការ​ក្រសួងការបរទេស​។ គណៈប្រតិភូ​សភា​នេះ ដឹកនាំ​ដោយ​លោក ម័​រ​តុ​ន​សមាជិកសភា​មកពី​គណ​ប្រជាធិបតេយ្យ​។ សមាជិកសភា​អាមេរិក​ក៏បាន​ពិភាក្សា​អំពី​ដំណើរការ​កាត់ក្តី​របស់​លោក​កឹម សុខា ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រាប់​ទៅ​ភាគី​សហរដ្ឋ​អាម៉េរិក​ថា ការប្រព្រឹត្តទៅ​នៃ​សវនាការ​កាត់ក្តី​លោក​កឹម សុខា ដោយមាន​តម្លាភាព​ច្បាស់


​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ប្រាប់​ទៅ​ភាគី​សហរដ្ឋ​អាម៉េរិក​ថា ការប្រព្រឹត្តទៅ​នៃ​សវនាការ​កាត់ក្តី​លោក​កឹម សុខា ដោយមាន​តម្លាភាព​ច្បាស់ ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថានទូត អង្គការ​មិនមែន​រដ្ឋាភិបាល សារព័ត៌មាន និង​គណបក្សនយោបាយ ចូលរួម​ស្តាប់​សវនាការ​។​


អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិ​បប​ត្តិ​ការ​អន្តរជាតិ​លោក​កុយ គួ​ង បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការស្វាគមន៍​នៅ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​សភាតំណាងរាស្ត្រ​របស់​សហរដ្ឋ​អាម៉េរិក​មក​កម្ពុជា ស្រប​ពេលដែល​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ប្រកបដោយ​ផ្លែផ្កា និង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋ​អាម៉េរិក​ឲ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។ ខាង​ភាគី​សហរដ្ឋ​អាម៉េរិក​បានបញ្ជាក់​ថា កន្លងមកនេះ រដ្ឋាភិបាល និង​រដ្ឋាភិបាល ធ្វើការ​ជាមួយគ្នា ពេលនេះ​ប្រតិភូ​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ដែល​មក​កម្ពុជា​ក៏​បញ្ជាក់ថា មិន​ត្រឹមតែ​រដ្ឋាភិបាល​ទេ​គឺ​ទាំង​សភា​អាម៉េរិក​ក៏មាន​ចេតនា​យ៉ាងខ្លាំង​ក្នុងការ​លើកស្ទួយ​ទំនាក់​ទ​ទំនង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​៕​សរន

គណៈប្រតិភូ​សភា​នេះ ដឹកនាំ​ដោយ​លោក ម័​រ​តុ​ន​សមាជិកសភា​មកពី​គណ​ប្រជាធិបតេយ្យ​